អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានលើកឡើងថា ការចាប់ឆ្នោតប៉ះជាមួយ Manchester City គឺជាក្តីសុបិន្តរបស់អ្នកគាំទ្របិសាច​ក្រហម Manchester United ។

Jurgen Klopp
Jurgen Klopp Manager of Liverpool

​ពិតណាស់ ក្លឹប​ក្នុង Premier League ទាំង​ពីរ Liverpool និង Man City នឹង​ត្រូវ​ប៉ះ​គ្នា​វគ្គ 8​ក្រុម​ចុងក្រោយ Champions League។ ជាមួយ​គ្នា​នេះ​ Jurgen Klopp លើក​ឡើង​ថា លោក​​មិនមែន​ក្ដី​ខកចិត្ត​ចំពោះ​ការ​ចាប់​ឆ្នោត​នេះ​ទេ ។

Klopp បាននិយាយថា៖ «ខ្ញុំគិតថា ការប៉ះ Man City គឺជាក្តីសិបិន្តរបស់ អ្នកគាំទ្រ Man Utd។ ខ្ញុំតែ​ខ្ញុំ​មិន​ខ្វល់​ទេ ពួក​យើង​មាន​ពេល​ច្រើន​សម្រាប់​ត្រៀម​ខ្លួន​មុន​ការ​ប្រកួត ។ ខ្ញុំគិតថា វាមិនល្អឡើយដែលក្រុមមកពីប្រទេសដូចគ្នាត្រូវប៉ះគ្នា ហើយខ្ញុំក៏មិនចង់ដែរ ប៉ុន្តែបើចឹងហើយ» ៕