photo of Mohamed Salah
Mohamed Salah of Liverpool

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថា Mohamed Salah កំពុងឈានដល់​កម្រិត​របស់​ Lionel Messi ក្រោយ​ទាត់​បញ្ចូលទី 4គ្រាប់​ម្នាក់​ឯង​ពេល​ឈ្នះ Watford ក្នុងជំនួប​ក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍សប្ដាហ៍ទី31 យប់មិញនេះ ។

ខ្សែ​បម្រើប្រយុទ្ធជម្រើសជាតិអេហ្ស៊ីពរូបនេះ​កំពុង​នាំ​មុខ​គេលើ​តារាង​អ្នកទាត់ចូល​នៅ​ក្របខណ្ឌ​កំពូល​ទាំង​ 5​របស់​អឺរ៉ុប ដោយនាំមុខទាំង Messi និង Harry Kane ទៀត​ផង​។ យ៉ាងណាក៏ដោយ លោក Klopp យល់​ថា កីឡាករវ័យ​25 ​ឆ្នាំ​រូបនេះ ​កំពុងផ្ដោត​លើការ​លេង​របស់ខ្លួន​ឯងជាង ។

ក្រោយចប់ការប្រកួត អ្នកចាត់ការ Jurgen Klopp បានសរសើរមិនដាច់ពីមាត់ថា៖ ខ្ញុំគិតថា Salah មិនចង់អោយនរណាប្រដូចខ្លួននឹង Messi ឡើយ។ Messi បានធ្វើអ្វីដែល Salah កំពុងធ្វើនេះជាង 20ឆ្នាំមកហើយ។ កីឡាករដែលខ្ញុំធ្លាប់ឃើញលេងរបៀបនេះលើកចុងក្រោយគឺ Diego Maradona “។ គេជាកីឡាករដ៏ល្អ ហើយ​គេកំពុងតែបញ្ចេញ​ជំនាញ​របស់ខ្លួនយ៉ាងអស្ចារ្យ ៕

ប្រភពពី៖ bbc