photo of Jurgen Klopp
Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool

លោក Juergen Klopp អ្នកចាត់ការទូទៅនៃក្រុម Liverpool ទទូចឱ្យអ្នកគាំទ្ររបស់ក្លឹបហង្សក្រហម Liverpool ឱ្យបង្ហាញការគោរពចំពោះគូប្រជែង AS Roma នៅជើងទីមួយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League នៅកីឡដ្ឋាន Anfield នៅថ្ងៃអង្គារ ទី24 មេសា នេះផង។

ពិតណាស់ កាលពីខែមុនក្នុងការប្រកួតវគ្គ 8ក្រុមចុងក្រោយពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបនេះ អ្នកគាំទ្រ Liverpool បានបង្កអំពើហិង្សាដោយបានយកកំប៉ុង ដបស្រា និងកាំជ្រួចបង្កបញ្ហាដល់ឡានក្រុងរបស់ក្រុម Man City ដែលជិះចូលទៅកីឡដ្ឋាន Anfield ដែលធើ្វឲ្យ UEFA ចាត់វិធានការរឹតបន្ដឹងនាពេល Liverpool ស្វាគមន៍ Roma នាយប់នេះ។

Klopp បាននិយាយថា៖ «ខ្លួនចង់ឃើញភាពក្លៀវក្លានិង សម្លេងកងរំពងពីអ្នកគាំទ្រខ្លួននៅលើទីលានតែមិនមែនភាពរញ៉ៃរញ៉ៃនៅខាងក្រៅទេ ដូច្នេះគួរតែបង្ហាញអកប្បកិរិយាឱ្យបានត្រឹមត្រូវ។ យើងគ្រាន់តែជាគូប្រជែងនៅលើទីលានប៉ុណ្ណោះ។ ដូច្នេះយើងមិនចាំបាច់បោះអ្វីនៅលើឡានក្រុងរបស់ Roma ទេសូមបង្ហាញការគោរពដល់ពួកគេផង» ៕

ប្រភពពី៖ egypttoday