Kylian Mbappe ខ្សែប្រយុទ្ធរបស់ Paris Saint-Germain ដែល​មាន​តម្លៃ​ប្រមាណ ២៥០ លាន​អឺរ៉ូ ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​ទៅ​ថា​ក្រុម​ហង្ស​ក្រហម Liverpool ក៏​បាន​ចូលរួម​ក្នុង​ការ​ចរចា​ចង់​បាន​កីឡាករ​បារាំង​រូប​នោះ​ផង​ដែរ។

Jurgen Klopp and Kylian Mbappe
លោក Jurgen Klopp និង Kylian Mbappe ខ្សែប្រយុទ្ធរបស់ PSG

យ៉ាងណាមិញ​តាម​រយៈ​ការ​ឆ្លើយតប​របស់​លោក Jurgen Klopp មុន​ការ​ប្រកួត​ទល់ Man City ចុង​សប្តាហ៍​នេះ លោក​បញ្ជាក់​ថា៖ “ការ​ដែល​ទិញ​កីឡាករ​លំដាប់​ប្រភេទ​នេះ ខ្ញុំ​ថា​ពេល​នេះ​គ្មាន​ក្លឹប​ណា​អាច​នាំ​យក Mbappe ចេញ​ពី Paris Saint-Germain ​បាន​នោះ​ទេ”។

Jurgen Klopp and Kylian Mbappe
​កីឡាករ Kylian Mbappe និង លោក Jurgen Klopp

លោក​សង្កត់​ធ្ងន់៖ “ដោយ​យើង​ក៏​ស្ថិត​ក្នុង​បណ្តា​ក្លឹប​ដែល​មិន​អាច​យក​ Mbappe ​ដូច​គ្នា ដោយ​ហេតុផល​គឺ​ទាក់ទិន​តែ​លើ​រឿង​លុយ​ម្យ៉ាង​គត់ ពោល​គឺ​គ្មាន​ឱកាស​នោះ​ឡើយ អ៊ីចឹង​ក៏​សុំទោស​ផង​សម្រាប់​រឿង​នេះ”។

photo of Kylian Mbappe
Kylian Mbappe ខ្សែប្រយុទ្ធរបស់ PSG

គួររំឮកថា​ Liverpool នឹងត្រូវតតាំងការប្រកួតសំខាន់ទល់ Manchester City ដែល​ជាជំនួប Super Sunday ដោយមតិជាច្រើនជឿថាប្រសិនហង្សអាចយកឈ្នះ នោះភាគរយលើកពានរដូវកាល ២០១៩/២០ គឺនឹងមានសង្ឃឹមច្រើន ត្បិតទើបឈានដល់ជុំទី ១២ ក៏ពិតមែន៕