លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​ទៅ​កាន់សារព័ត៌មាន​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះថា​ លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City ជា​គ្រូ​​ដ៏​ឆ្នើម​ជាង​គេ​លើ​លោក​។

Jurgen Klopp នឹង Pep Guardiola
Jurgen Klopp នឹង Pep Guardiola

លោក​ Klopp បាន​និយាយ​ថា​៖” Pep ជា​គ្រូ​ដ៏​ឆ្នើម​ជាង​គេ​នៅ​លើ​លោក​។ ខ្ញុំ​គិត​ថា​យើង​ទាំង​អស់​គ្នា​ប្រាកដ​ជា​ឯកភាព​លើ​ចំណុច​នេះ​ ប៉ុន្តែ​វា​អាច​ជា​ភាព​ចៃដន្យ​​អី​មិន​ដឹង​ដែល​​លោក​ដូច​ជា​មិន​ជោគជ័យ​នៅ​ប្រកួត​ពាន​ UCL។ ប៉ុន្តែ​ម៉េច​ក៏​ដោយ​បើ​នរណា​មិន​ទុក​ចិត្ត​សមត្ថភាព​របស់​គេ​ ខ្ញុំ​មិន​ដឹង​និយាយ​ថា​ម៉េច​ទេ​ “។

លោក​ Klopp ក៏​បាន​រៀប​រាប់​ពី​ការ​ប្រកួត​ប្រជែងរវាង​ Liverpool និង​ Man City ក្នុង​កំឡុង​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​ដែរដោយ​ថា​ នេះ​រឿង​ដ៏​ល្អ​ និង​អស្ចារ្យ​ដែល​តែង​តែ​មាន​ការ​ប្រកួត​ប្រជែង​ស្វិត​ស្វែង​ខ្លាំង​រវាង​ក្រុម​ទាំង​ពីរ​ ដោយ​សារ​អញ្ចឹង​លោក​យល់​បាន​ឲ្យ​ជួយ​ក្លឹប​លោក​កាន់​តែ​វិវត្តន៍​រីក​ចម្រើន​ទៅ​មុខ​ផង​ដែរ​។

Pep បាន​ដឹក​នាំ​​ Man City តាំង​ពីឆ្នាំ​២០១៦មក ឈ្នះ​ពាន​ PL ក្នុង​រយៈពេល​ ៣រដូវកាល​ជាប់​គ្នា​ចុង​ក្រោយ​ និង​ជួយ​ឲ្យ​ឈ្នះ​ពាន​ League Cup ៤រដូវកាល​ចុង​ក្រោយ​ជាប់​គ្នា​ផង​ដែរ​ ព្រម​ទាំង​ឈ្នះ​ពាន​ FA Cup ១ដង​ និង​ពាន​ Super Cup ២ដង​ប៉ុន្តែ​លោក​មិន​ដែល​ឈ្នះ​ពាន​ UCL ម្ដង​នៅ​ឡើយ​ទេ​ជា​មួយ​ក្លឹប​នេះ​។

នៅ​ថ្ងៃ​អាទិត្យ​ ទី​១០ ខែ​មេសា ឆ្នាំ​២០២២ខាង​មុខ​ Man City នឹង​ប៉ះ​ជា​មួយ​ Liverpool ក្របខ័ណ្ឌ​ PL និង​ក្លឹប​ទាំង​ពីរ​នឹង​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​ប្រកួត​ FA Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា​ ឆ្នាំ​២០២២៕