អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានលើកឡើងថា ចំណុចខ្សោយរបស់ Real Madrid គឺនៅក្នុងតំបន់លេងរបស់ Marcelo។

photo of Jurgen Klopp
Jurgen Klopp Manager of Liverpool

ពិតណាស់លោក Klopp នឹងត្រូវដឹកនាំ Liverpool លេងក្នុងការប្រកួតសំខាន់បំផុត ប្រចាំរដូវកាលនេះ ដោយត្រូវប៉ះ Real Madrid ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Champion League។

អ្នក​ចាត់ការ​ Liverpool សញ្ជាតិ​អាល្លឺម៉ង់​​ឱ្យ​ដឹង​ថា​៖ «ចំណុច​ខ្សោយ​មួយ​របស់​ Real គឺ​នៅ​ត្រង់​ Marcelo។ Marcelo ​ជា​កីឡាករ​​ចូល​ចិត្ត​ឡើង​ប្រយុទ្ធ​បើ​ទោះ​លេង​ជា​ខ្សែ​ការពារ​ក៏​ដោយ។​ បើ​ Marcelo ឡើង​បាត់​យើង​នឹង​ឱ្យ​ Salah សម្រុក​តាម​តំបន់​នោះ​ យើងក៏គង់តែជួប Sergio Ramos ដដែល។ យ៉ាង​ណា​ពេល​លេង​មិន​ស្រួល​ដូច​និយាយ​នោះ​ទេ» ៕