អ្នក​ចាត់​ការ Jurgen Klopp បាន​ព្រមាន​ដល់​កីឡាករ​ Liverpool ថា ពួក​គេ​នឹង​ត្រូវ​​ស៊ី​ដោយ Atletico Madrid ប្រសិន​បើ​លេង​ដូច​កាល​​ឆ្នាំ​២០២០។

Jurgen Klopp
Jurgen Klopp

AT Madrid នឹង​បើក​កីឡដ្ឋាន Wanda Metropolitano ស្វាគមន៍​ Liverpool ​ក្នុង​ការ​ប្រកួត Champions League សម្រាប់​ពូល B វគ្គ​សន្សំ​ពិន្ទុ​នៅ​រាត្រី​នេះ​​ម៉ោង​២​រំលង​អាធ្រាត្រ។

Wanda Metropolitano ជា​កន្លែង​​អនុស្សាវរីយ៍​ដ៏​ពិសេស​​សម្រាប់​លោក Klopp។ ដោយ​សារ​​​​តែ​លោក​ធ្លាប់​ឈ្នះ UCL ​នៅ​ទី​នោះ​កាល​ពី​ឆ្នាំ​២០១៩ ហើយ​​នៅ​កន្លែង​នេះ​ដដែល​ក៏​ធ្លាប់​ចាញ់ AT Madrid នៅ​វគ្គ​១៦​ក្រុម​កាល​ពី​ឆ្នាំ​២០២០។

Klopp កម្រ​នាំ Liverpool យក​ឈ្នះ​ក្រុម​ពី​អេស្ប៉ាញ​ណាស់ អំឡុង​ពេល​ការ​ដឹក​នាំ​របស់​លោក​៦​ឆ្នាំ​មក​នេះ។ លោក​ចាញ់​៤​ប្រកួត និង​ស្មើ​មួយ​ក្នុង​ចំណោម​​៥​ប្រកួត​ទល់​នឹង​ក្រុម​​មក​ពី​អេស្ប៉ាញ។

​មុន​ការ​ប្រកួត​មក​ដល់​លោក Klopp បាន​និយាយ​ថា នេះ​​គឺ​ជា​សង្គ្រាម​បាល់ទាត់។ AT គឺ​ជា​​ក្រុម​ល្អ​មួយ ព្រោះ​តែ​ពួក​គេ​មាន​កីឡាករ​ល្អ​ៗ​ច្រើន។ បញ្ហា​ជាមួយ AT Madrid  គឺ​គុណភាព​ពួក​គេ​មាន និង​​ភាព​ចង់​ឈ្នះ​ដែល​ពួក​គេ​បង្ហាញ។ លោក​​មិន​បាន​​ភ្លេច​ពី​ការ​បរាជ័យ​កន្លង​មក​ទេ ហើយ​ច្បាស់​ណាស់​លោក Simeone ក៏​មិន​ភ្លេច​​ពី​ការ​លេង​ល្អ​របស់ Liverpool ក្នុង​ផ្ទះ​ដែរ។ ដូច្នេះ​​កីឡាករ​ Liverpool ទាំង​អស់​ត្រូវ​លេង​ឲ្យ​ល្អ បើ​មិន​ចង់​ឲ្យ AT ស៊ី៕