លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool សង្ឃឹមថាខ្សែការពារកណ្តាល Virgil van Dijk នឹងវិលមករកភាព ល្អប្រសើរ​ឡើងវិញ​ដើម្បីអាចចូលលេងក្នុងការប្រកួត Fifa Club World Cup វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍នេះជាមួយនឹងក្រុមជើងខ្លាំងប្រេស៊ីល Flamengo បន្ទាប់ពីរូបគេបានបង្ហាញខ្លួនចូល មកហ្វឹកហាត់នៅថ្ងៃសុក្រនេះ ។

Virgil van Dijk and Jurgen Klopp
លោក Jurgen Klopp និង ខ្សែការពារកណ្តាល Virgil van Dijk

កីឡាករអន្តរជាតិហូឡង់រូបនេះបានខកខានប្រកួតក្នុងជ័យជំនះ ២ទល់និង១ លើ​ក្រុម Monterrey មកពីមិកស៊ិកកូវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បតិ៍ដោយសារជំងឺ។

Virgil van Dijk
Virgil van Dijk

ស្របពេល Joel Matip និង Dejan Lovren អវត្តមានដូច្នេះ Jordan Henderson បានចាប់ដៃគូគ្នា ជាមួយកីឡាករ Joe Gomezសម្រាប់ការប្រកួត​កាលពីថ្ងៃពុធខណៈ Fabinho ក៏កំពុងអវត្តមានសម្រាប់ក្រុមនាំ មុខតារាងក្របខ័ណ្ឌ Premier League រីឯ Georginio Wijnaldum ដែលបាន​ធ្វើដំណើរទៅប្រទេសកាតាទោះបីជារងរបួសសាច់ដុំនៅក្នុងជ័យជម្នះកាលពីចុងសប្តាហ៍មុនលើ Watford ក៏មិនទំនង​ជាចូលលេងបានបន្ទាប់ពី​មិនបាន​ហ្វឹកហាត់។

Virgil van Dijk and Jurgen Klopp
លោក Jurgen Klopp និង Virgil van Dijk

លោក Klopp អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បន្ថែមថា បានបន្ថែមថា: យើងមិនមានការព្រួយបារម្ភអំពីបញ្ហារបួសថ្មីនោះទេ។ យើងបានលេងកាលពីថ្ងៃពុធហើយឥឡូវនេះយើងកំពុងធ្វើតេស្ត៏វាស់ស្ទង់សមត្ថភាពបន្ថែមថា នរណានិងចូលលេងបាន១០០ភាគរយ។