លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​ធ្វើ​ការ​សរសើរ​ ក្រុម​ Inter Milan យ៉ាង​ខ្លាំង​ក្រោយ​ក្លឹប​នេះ​បាន​យក​ឈ្នះ​ក្រុម​របស់​លោក​ ១-០ ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦ក្រុម​ចុង​ក្រោយ​ ជើង​ទី២ នៅ​ថ្ងៃ​នេះ​។

Jurgen Klopp
Jurgen Klopp

លោក​ Klopp បាន​និយាយ​ថា​៖” ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ដែល​យើង​អត់​ប្រកួត​ប៉ះ​ Inter រាល់​អាទិត្យ​។ ពួក​គេ​ជា​គូរ​ប្រកួត​កំពូល​ល្បិច​មួយ​។ ពួក​គេ​ពិត​ជា​កំពូល​ប្រយុទ្ធ​ដ៏​អង់អាច​មែន​។ ការ​លំបាក​ដែល​យើង​បាន​ជួប​ក្នុង​ប្រកួត​នេះ​គឺ​ដូច​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​មែន​។ ខាង​ Inter ហ្នឹង​គឺ​ល្អ​មែន​ទែន​ ក្នុង​ការ​លេង​ប្រកួត​ទាំង​នេះ​ “។

លោក​បាន​បន្ត​ថា​៖” ដោយ​ក្រុម​យើង​លេង​គិត​គូរ​មិន​បាន​ដិត​ដល់​ យើង​ហាក់​ដូច​ជា​មិន​សូវ​មាន​ឱកាស​។ ចំពោះ​ការ​ប្រកួត​ទាំង​ពីរ​ជើង​២ វា​មិន​អីទេ​ ដែល​គេ​ឈ្នះ​មួយ​ ហើយ​យើង​ឈ្នះ​មួយ​។ យ៉ាង​ណា​យើង​គួរ​តែ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ​ “។

លោក​ Klopp បាន​បន្ថែម​ផង​ដែរ​ថា​ ការ​ប្រកួត​មួយ​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ខាង​ Inter ធ្វើ​ឲ្យ​បាត់​ឱកាស​ច្រើន​ដល់​ក្រុម​លោក​ក្នុង​ការ​ប្រកួត​ខាង​លើ​។

សូម​រំលឹក​ផង​ដែរ​ផង​ដែរ​ ក្នុង​ការ​ប្រកួត​ជើង​ទី១ រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​ Liverpool បាន​ស៊ុត​ចូល​ ២-០ ខណៈ​ជើង​ទី២នេះ​ Inter ស៊ុត​ចូល​ ១-០វិញ​៕