លោក Jurgen Klopp ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់ទង​ទៅ​នឹង​ម្ចាស់​ពាន​រង្វាន់ Ballon dÓr ​នៅ​ឆ្នាំ​នេះ​ដែរ ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Lionel Messi ​ឈ្នះ​វា​ជា​លើក​ទី​៧​។

Jurgen Klopp
Jurgen Klopp

​ដោយ​អ្នក​ចាត់ការ​ក្រុម​ហង្ស​ក្រហម ​បាន​អះអាង​ថា​៖ “អ្នក​អាច​តែងតែ​ឱ្យ​វា​ទៅ Messi ​សម្រាប់​អាជីព​បាល់ទាត់​ដែល​គាត់​មាន​និង​កីឡាករ​ដូចជា​គាត់​ដែល​តែងតែ​ធ្វើ​បាន​ល្អ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ឱ្យ​ពាន​នេះ​ទៅ Lewandowski ​នៅ​ពេល​នវ​ទេ ​នោះ​វា​មាន​ន័យ​ថា​វា​មាន​ល្បិច​ដើម្បី​បាន​វា​ហើយ។ បាទ សូម្បី​តែ Mo ​ក៏​គួរ​តែ​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​នេះ​ដែរ”។

​រំលឹក​ថា​ក្នុង​កម្មវិធី Ballon dÓr ​នៅ​យប់មិញ Messi ​ជា​ម្ចាស់​ពាន ​ហើយ​ខ្សែ​ប្រយុទ្ធ Lewandowski ​វិញ​បាន​ឈ្នះ​ពាន​រង្វាន់​ខ្សែ​ប្រយុទ្ធ​ល្អ​ប្រចាំ​ឆ្នាំ​ដែល​ជា​ពាន​ថ្មី​មួយ។ មាន​ប្រតិកម្ម​ខ្លះ​ដែរ​ចំពោះ​លទ្ធផល​នេះ ដោយ​មួយ​ចំនួន​ជឿ​ថា​កីឡាករ​របស់​ក្លឹប Bayern Munich ​សម​ឈ្នះ​ច្រើន​ជាង ព្រោះ​រូបគេ​ធ្វើ​បាន​ល្អ​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ៕