អ្នក​ចាត់​ការ​របស់​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​សម្ដែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​​ទៅ​កាន់ អាជ្ញាកណ្ដាល​លោក Paul Tierney ​ដែល​កាត់​ក្ដី​មិន​ឲ្យ​បាល់​ប៉េណាល់ទី​​ទៅ​ឲ្យ​ក្រុម​ខ្លួន​ កាល​​ជំនួប​២​ស្មើ​គ្នា​ជា​មួយ Tottenham Hotspur កាល​ពី​ពេល​ថ្មី​ៗ​នេះ។

Jurgen Klopp
Jurgen Klopp

​អ្នក​ចាត់​ការ​រូប​នេះ​​បាន​និយាយ​ថា «​ខ្ញុំ​គ្មាន​បញ្ហា​ជា​​មួយ​អាជ្ញាកណ្ដាល​ណា​ៗ​ទាំង​អស់ លើកលែង​តែ​អ្នក ( Paul Tierney )»។ ការ​និយាយ​នេះ​ក្រោយ​ពេល​ដែល​​​លោក​បាន​ឃើញ​ថា កីឡាករ​ Tottenham Hotspur ​បង្កើត​កំហុស​ទៅ​លើ Diogo Jota ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ក្រុម​ Spurs ប៉ុន្តែ​មិន​បាន​ផ្ដល់​បាល់​ប៉េណាល់​ទី​ដល់​ក្រុម​របស់​ខ្លួន​​ឡើយ​។

​​ក្រោយ​ពេល​ចប់​ការ​ប្រកួត​ភ្លាម​ៗ​អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​រត់​ទៅ កណ្ដាល​ទីលាន​ដើម្បី​គោះ​ដៃ​ជា​មួយ​អាជ្ញាកណ្ដាល និង​បាន​និយាយ​​ជា​ពាក្យ​សម្ដី​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​កាន់​អាជ្ញាកណ្ដាល។ ក្រោយ​ស្ដាប់​ការ​ពន្យល់​របស់​អាជ្ញាកណ្ដាល​ អំ​ពី​បាល់​មួយ​គ្រាប់​នោះ​លោក​នៅ​តែ​មិន​យល់​ស្រប​ជា​មួយ​ការ​ពន្យល់​នោះ ហើយ​​មិន​​ពេញ​ចិត្ត​ជា​មួយ​ការ​កាត់​ក្ដី​​នោះ​ថែម​ទៀត​ផង​​។

​ក្រោយ​ការ​ប្រកួត​ដែល​បញ្ចប់​ត្រឹម​២​ស្មើ​បាន​ធ្វើ​ឲ្យ​ហង្ស​ក្រហម​បន្ត​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​ English Premier League ដោយ​មាន​៤០​ពិន្ទុ​តាម​ពី​ក្រោយ Manchester City ដែល​ស្ថិត​នៅ​លេខ​១​មាន​៤៤​ពិន្ទុ​៕