photo of  Patrick Kluivert
អតីត​កីឡាករ​ជើង​ខ្លាំង Patrick Kluivert

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង Patrick Kluivert បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​ការ​ទាត់​របស់​ក្លិប Barcelona ពេល​ដែល​គ្មាន Messi ។ រូបគេ​មានការ​ជឿជាក់​ថា Barcelona នឹង​គ្មាន​បញ្ហា​ណាស់ណា​ទេ ទោះបីជា​គ្មាន Messi នៅ​លេង​ក្នុង​ការ​ប្រកួត Clasico នៅ​ពេល​ខាង​មុខ ។

photo of lionel messi
ខ្សែប្រយុទ្ធ lionel messi របស់ Barcelona

នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ ក្លិប​អ្នកមាន​បុណ្យ Barcelona នឹង​ប៉ះ​គ្នា​ជាមួយនឹង​ក្លិប​អធិរាជ​ស Real Madrid សម្រាប់​ការ​ប្រកួត Clasico ។ លើក​នេះ​គឺ​ខុស​គ្នា​ពី​លើក​មុន​ច្រើន ដោយសារ​តែ​គ្មាន​វត្តមាន​របស់​កីឡាករ​ជើង​ខ្លាំង​ដល់​ទៅ​ពីរ​នាក់ ដែល​រួម​មាន Messi និង Ronaldo​។ Messi ត្រូវ​របួស​បាក់ដៃ រីឯ Ronaldo ទៅ Juventus បាត់ ។

អតីត​កីឡាករ​ជើង​ខ្លាំង Kluivert បាន​ប្រាប់ La Liga Lowdown ថា ៖«​វា​អាច​នឹង​ឲ្យ Madrid មានឱកាស​ច្រើន​។ ពិត​ណាស់​ថា Messi គឺជា​កីឡាករ​សំខាន់ តែបើ​ទោះបីជា​គ្មាន​រូបគេ Barcelona នៅ​តែ​អាច​លេង​បាន គ្រាន់តែ​មាន​ភាព​លំបាក​បន្តិចបន្តួច​ក្នុង​ការ​ឈ្នះ​» ។

photo of cristiano ronaldo
ខ្សែប្រយុទ្ធ cristiano ronaldo របស់ Juventus

គេ​បាន​បន្ត​ថា ៖ «​វា​នឹង​ពិបាក ព្រោះតែ Messi តែងតែ​រែក​អ​ម្រែ​ក​ម្នាក់ឯង​រាល់​ការ​ប្រកួត ហើយ​បាន​បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​សារ​ថា​រូបគេ​ពិតជា​សំខាន់​សម្រាប់​ក្រុម​មែន ។ ខ្ញុំ​គិត​ថា ក្លិប Barca នឹង​មិន​ពិបាក​ខ្លាំង​ពេក​ទេ ព្រោះថា​ក្លិប​នេះ​លេង​ល្អ​ស្រាប់ ។ តែ​គេ​ត្រូវ​មានការ​ផ្លាស់​ប្តូរ​តិច​និក​តិចតួច ពេល​គ្មាន Messi» ។

តើ​ការ​ប្រកួត​របស់​ក្លិប​ទាំង​ពីរ​នេះ នឹង​ទៅ​ជា​យ៉ាងណា ពេល​គ្មាន​ជើង​ខ្លាំង​ម្ខាង​ៗ​រៀងខ្លួន? រង់ចាំ​ទស្សនា​ទាំងអស់​គ្នា​!