លោក Ronald Koeman គ្រូបង្វឹកក្រុម Barcelona បានបង្ហាញក្តីរំពឹងរបស់លោកសម្រាប់ការប្រកួត El Clasico នាពេលខាងមុខជាមួយក្រុម Real Madrid ។

Ronald Koeman
Ronald Koeman

Koeman៖ Clasico គឺខុសពីការប្រកួតដទៃទៀត ។ គ្រូបង្វឹករូបនេះបាននិយាយទៅកាន់សារពត៍មាន Marca ថា៖ Barcelona ពិតជាល្អយើងស្ថិតក្នុងទម្រង់លេងយ៉ាងល្អដើម្បីដណ្តើមពាន ។ ក្រុម Real Madrid កំពុងតែរងសម្ពាធខ្លាំងណាស់ដោយ ពួកគេកំពុងតែមមារញឹកក្នុងការដណ្ដើមពានរង្វាន់ Champions League និងប្រជែងដណ្តើមជើងឯក La Liga ។

Ronald Koeman
Ronald Koeman

ពួកគេមានកីឡាករឆ្នើម ៗ ហើយវានឹងក្លាយជាការប្រកួតដ៏ល្អមួយ ក្រុមទាំងពីរសុទ្ធតែត្រូវការជ័យជំនះ ។ លទ្ធផលនៃការប្រកួតនេះនឹងមិនអាចសម្រេចបានថា ក្រុមណាជាម្ចាស់ជើងឯកឡើយ ពីព្រោះនៅមានការប្រកួតជាច្រើននៅពេលក្រោយ ។

Ronald Koeman
Ronald Koeman

វាមិនងាយស្រួលទេសម្រាប់ក្រុមណាមួយក្នុងការឈ្នះរាល់ការប្រកួតដែលនៅសល់ ។ ក្រុមដែលឈ្នះ El Clasico នឹងទទួលបាននូវអតិភាពខ្ពស់មួយ ។

Ronald Koeman
Ronald Koeman