លោក​ Ronald Koeman អតីត​គ្រូបង្គោល​ក្លឹប​ Barcelona បាន​ធ្វើ​ការ​រិះគន់​អតីត​ក្លឹប​ដែល​លោក​ធ្លាប់​ដឹកនាំ​ទៅ​កាន់​ Esport3 ថា​ ទម្រង់​លេង​របស់​ក្លឹប​ហ្នឹង​គឺ​ចាស់​កំរិល​។

Ronald Koeman
Ronald Koeman

លោក​ Koeman បាន​និយាយ​ថា​៖” ប្រសិន​បើ​ជា​យើង​លេង​ប្រើ​ខ្សែការពារ​កណ្ដាល​ ៣នាក់​ និង​ខ្សែ​ការពារ​ ៥នាក់​ យើង​មិន​អាច​និយាយ​ទម្រង់​លេង​ហ្នឹង​ថា​ជា​ ទម្រង់​លេង​បែប​ការពារ​នោះ​ទេ​។ ប្រើ​ទម្រង់​លេង​បែប​ហ្នឹង​អស់​រយៈពេល​ ៣-៤ខែ​ យើង​ឃើញ​ថា​យើង​លេង​បាន​ល្អ​ណាស់​នៅ​ក្នុង​ការ​ប្រកួត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ឧទាហរណ៍​ច្បាស់​តែ​ម្ដង​គឺ​នៅ​ពេល​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​នឹង​ Athletic “។

លោក​បាន​បន្ត​ថា៖” Barca កំពុង​រស់​នៅ​អតីត​ចាស់​កំរិល​ ប្រើ​តែ​ទម្រង់​ ៤-៣-៣ និង​ Tiki-Taka ។ ទម្រង់​បាល់ទាត់​គឺ​បាន​ប្រែប្រួល​​ផ្លាស់​ប្ដូរ​រហូត​មក​។ ឥឡូវ​នេះ​វា​ប្រែ​ប្រួល​ខ្លាំង​ ទាមទារ​ឲ្យ​ប្រើ​តិកនិក​លឿន​ជាង​មុន​ ឲ្យ​កីឡាករ​ប្រើ​កម្លាំង​ជាង​មុន​។ យើង​មិន​រស់​នៅ​ប្រើ​តែ​ទម្រង់​ចាស់​កំរិល​ហ្នឹង​បាន​ទេ​ “។

កាល​ពី​រដូវកាល​ឆ្នាំ​២០២១/២២ Barca បាន​ជួប​លេខ​២ ក្នុង​តារាង​ប្រកួត​ La Liga ដោយ​មាន​៧៣ពិន្ទុ​ ខណៈ​ Real Madrid ជា​អ្នក​ឈ្នះ​ពាន​ មាន​៨៦ពិន្ទុ​៕