Koeman ៖ Barca បច្ចុប្បន្នពិបាកក្នុងការឆ្ពោះទៅរកកម្រិតកំពូលវិញណាស់
លោក Ronald Koeman អ្នកចាត់ការរបស់ Barcelona បច្ចុប្បន្នបានធ្វើការផ្ដាំផ្ញើទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា រដូវកាលនេះលោកមិនសង្ឃឹមថា ក្រុមរបស់ខ្លួននឹងអាចឆ្ពោះទៅកាន់កម្រិតកំពូលវិញទេ។ ការនិយាយបែបនេះធ្វើឡើងក្នុងការត្រៀជួប Benfica យប់នេះនៅទឹកដីព័រទុយហ្គាល់នៅពានរង្វាន់ UEFA Champions League ។

បន្ទាប់ពីសុបិនអាក្រក់ជាមួយ Bayern Munich កាលប្រកួត UEFA Champions League បើឆាកដែលចាញ់ក្នុងដីខ្លួនឯងដល់៣-០។ អ្នកចាត់ការសញ្ជាតិហុល្លង់ត្រូវតែរៀបចំការក្រុមយ៉ាងណា ដើម្បីអាចទទួលបានលទ្ធផលល្អមកវិញនៅយប់នេះ សម្រាប់ការប្រកួតទល់ក្រុម Benfica នៅទីលាន Estadio da Luz ប្រទេសព័រទុយហ្គាល់។ ប៉ុន្តែទោះជាយ៉ាងអ្នកចាត់ការខាងលើមើលឃើញថា ក្រុមរបស់លោកនឹងស្ថិតក្នុងស្ថានភាពពិបាកក្នុងការប្រជែងពាន UCL នៅឆ្នាំនេះដដែល។
លោកប្រាកដណាស់ថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន Barca នឹងពិបាកក្នុងការវិលទៅរកកម្រិតកំពូលវិញ។ បើនៅ La Liga វិញ៣ប្រកួតចុងក្រោយស្មើពីរឈ្នះ១ ហើយជ័យជម្នះត្រូវបានគេមើលឃើញថា ក៏មានការវិលត្រឡប់មកកាន់ទីលានវិញរបស់ខ្សែប្រយុទ្ធពាក់លេខ១០ Barca ថ្មីគឺ Ansu Fati ថែមទាំងរកបានមួយគ្រាប់នៅចុងម៉ោងថែមទៀតផង។
ទាក់ទង Fati គឺក្នុងអំឡុងហ្វឹកហាត់ម្សិលមិញមិនមានបញ្ហាអ្វីទេ។ ក្នុងប្រកួតទល់ Benfica នេះលោក Koeman នឹងព្យាយាមដាក់ Fati ឲ្យលេងតាមដែល Fati ច្បាស់ខ្លួនឯងថា អាចលេងបានប៉ុន្មាន៕