​លោក Ronald Koeman ​ដឹង​ខ្លួន​ច្បាស់​ថា​នឹង​ត្រូវ​ជួប​អ្វី ​ក្រោយ​ពី​ដឹក​នាំ​ក្រុម FC Barcelona ​បន្ដ​ចាញ់​ក្រុម Benfica ​ក្នុង​លទ្ធផល ​៣-០​​ក្នុង​ពាន​រង្វាន់ UEFA Champions League ។

Ronald Koeman
Ronald Koeman

​ការ​បរាជ័យ​២​ប្រកួត​ជាប់​គ្នា​បើក​ឆាក​ក្នុង​ពូល​ពាន​រង្វាន់ UEFA Champions League ​នេះ​គឺ​ជា​កំណត់ត្រា​អាក្រក់​បំផុត​សម្រាប់​ក្រុម Barcelona ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ។ ខណៈ​ដែល​ការ​ចាញ់​នោះ​ទៀត​សោត គឺ​ចាញ់ ៣-០ ​ទាំង​២​ប្រកួត​តែ​ម្ដង​នា​រដូវ​កាល​នេះ។ ​ដោយ​ប្រកួត​ដំបូង​ចាញ់ Bayern Munich ​០-៣ ​និង​ប្រកួត​ទី​២​យប់មិញ ចាញ់ Benfica ​៣-០ ​ទៀត។

​ដោយសារ​តែ​បែប​នេះ​ហើយ ទើប​បាន​ជា​លោក Koeman ​ដឹង​ខ្លួន​ច្បាស់​ថាអាច​​នឹង​ត្រូវ​ក្លឹប​ដក​ចេញ​មិន​ខាន​នា​ពេល​ខាង​មុខ​នេះ ព្រោះ​ថ្នាក់​ដឹក​នាំ​ក្លឹប​មិន​ពេញ​ចិត្ដ​នឹង​លទ្ធផល​បែប​នេះ​ឡើយ។ តែ​លោក​ក៏​មើល​ឃើញ​ថា​សមាជិក​ក្រុម​នៅ​តែ​ឈរ​នៅ​ពី​ក្រោយ​លោក​ជា​និច្ច​ផង​ដែរ។ តែ​លទ្ធផល​ពិបាក​ទទួល​យក​ពេក ​ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក​យល់​ថា​តំណែង​ខ្លួន​ទំនងជា​មិន​អាច​រក្សា​នោះ​ទេ៕