Koeman លេងមែនទែនដាក់ឱ្យ Pique ទៅលេងជាខ្សែប្រយុទ្ធ
ពិតជារឿងភ្ញាក់ផ្អើលមួយក្នុងការប្រកួតនៅយប់មិញនេះ ក្រោយពីលោក Ronald Koeman បានដាក់ឱ្យខ្សែការពារ Gerard Pique ទៅលេងនៅតំបន់ប្រយុទ្ធវិញដើម្បីជួយរកគ្រាប់បាល់។

ក្នុងការប្រកួតពានរង្វាន់ La Liga នៅយប់មិញ ក្រុមអ្នកមានបុណ្យ FC Barcelona លេងបានត្រឹមស្មើជាមួយក្រុម Granada ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ខណៈដែលក្រុមភ្ញៀវ Granada ជាអ្នករកគ្រាប់បាល់នាំមុខបានមុនថែមទៀតនៅនាទីទី២ ហើយនៅចុងម៉ោងទើបក្រុមអ្នកមានបុណ្យអាចរកគ្រាប់បាល់តាមស្មើ ១-១ នោះបាន។
អ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងការប្រកួតនេះទៀត គឺលោក Ronald Koeman អ្នកចាត់ការក្រុម Barcelona បានប្រាប់ទៅខ្សែការពារ Pique ឱ្យឡើងទៅលេងប្រយុទ្ធវិញ ដោយចាប់ដៃគូជាមួយកីឡាករចំណូលថ្មី De Jong នៅតំបន់ខាងលើ។ លោក បានអះអាងថាកីឡាករដែលមាននៅពេលបច្ចុប្បន្ននេះ មិនអាចធ្វើអ្វីក្រៅពីលើកបាល់ចូលតំបន់គ្រោះថ្នាក់ខាងគេនោះទេ។ ដូច្នេះហើយ យកអ្នកជំនាញខាងតែតឡើងទៅលើជាជម្រើសមួយ៕