តាមរយៈការលើកឡើងរបស់ខ្សែការពារក្រុម Liverpool កីឡាករ Ibrahima Konate បានបញ្ជាក់ថា រូបគេគឺមិនមានអ្វីត្រូវព្រួយបារម្ភឡើយ ចំពោះការតទល់គ្នានៅលើទីលានជាមួយ Cristiano Ronaldo ដោយគាត់បានលើកហេតុផលថា ខ្សែប្រយុទ្ធរបស់ Manchester United រូបនេះក៏មានដៃ ២ ជើង ២ ដូចជាគាត់ដែរ។

Ibrahima Konate
Ibrahima Konate

គួរបញ្ជាក់ថា Konate បានផ្លាស់ចេញពីក្រុម RB Leipzig មកចូលរួមជាមួយ Liverpool នៅរដូវកាលនេះ ចំណែកឯ Ronaldo វិញបានផ្ទេរចេញពី Juventus មកចូលរួមជាមួយ Man UTD នៅរដូវកាលនេះដូចគ្នា។

ខណៈពួកគេទាំងពីរក៏បានលេងតទល់គ្នាម្តងហើយដែរ ដោយក្នុងនោះក្រុមហង្សក្រហមបានទទួលជ័យជម្នះទៅលើក្រុមបិសាចក្រហមក្នុងលទ្ធផល ៥ ទល់នឹង ០។

Konate បានលើកឡើងពី Ronaldo យ៉ាងដូច្នេះថា៖ “ញុំពិតជាភ្ញាក់ផ្អើលណាស់ ដោយសារគាត់គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោកយើងនេះ។ ប៉ុន្តែគាត់គ្រាន់តែជាមនុស្សម្នាក់ដូចខ្ញុំដែរ ដែលមានដៃ ២ និង ជើង ២ ដូចគ្នា”៕