ខ្សែការពារ Ibrahima Konate បានបោះសម្ដីថាគេនឹងពុំឲ្យ កីឡាករ Real Madrid ណាម្នាក់ស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ទល់នឹង Liverpool នោះឡើយ។

Ibrahima Konate
Ibrahima Konate

​Liverpool នឹងត្រូវជួបសត្រូវចាស់ Real Madrid សាជាថ្មីម្ដងទៀតនៅការប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៩ខែ ឧសភា ខាងមុខ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីធ្លាប់ជួបគ្នាម្ដងមកហើយកាលពីឆ្នាំ២០១៨។

Real Madrid ក៏ធ្លាប់បានយកឈ្នះ Liverpool ៣ ទល់នឹង ១ កាលណោះផងដែរដែលធ្វើឲ្យកូនក្រុមរបស់លោក Jurgen Klopp សុទ្ធតែមានមហច្ឆិតាចង់សងសឹក។​

ដោយឡែក Konate ដែលជាកីឡាករចំណូលថ្មីរបស់ Liverpool បានថ្លែងបង្អើលទៅ Real Madrid ថា៖ “Karim Benzema មានរដូវកាលមួយដ៏ពិសេស ប៉ុន្តែនៅក្នុងក្រុមគេទាំងអស់ គឺមិនមែនមានតែគេទេ។ គោលដៅរបស់ខ្ញុំគឺខ្ញុំនឹងមិនឲ្យកីឡាករក្រុមពួកគេណាម្នាក់ស៊ុតបញ្ចូលទីនោះឡើយ”៕