photo of Laurent Koscielny
Laurent Koscielny of Arsenal

កីឡាករ Laurent Koscielny បានប្រាប់អតីតក្លឹប Lorient ថាគាត់ចង់ចាកចេញពីក្រុម Arsenal ដើម្បីវិលត្រឡប់ទៅកាន់ទឹកដីបារាំងវិញ ។ ខ្សែការពាររូបនេះបាននៅក្រុមកាំភ្លើងធំ Arsenal តាំងពីឆ្នាំ 2010 ។

កីឡាករវ័យ 32 ឆ្នាំរូបនេះមិនមានបំណងចង់បន្តនៅទីក្រុងឡុងដ៍ សម្រាប់អាជីពរបស់គាត់ឡើយ ហើយវាហាក់បីដូចជាគាត់បានត្រៀមខ្លួនរួចរាល់ហើយ។

យោងទៅតាមលោក Loic Fery ប្រធាន Lorient ដែលបានអះអាងថា Koscielny បានប្រាប់គាត់ពីបំណងប្រាថ្នារបស់គាត់ ក្នុងការវិលត្រលប់ទៅផ្ទះវិញ ទោះបីជាស្ថិតនៅក្រោមកិច្ចសន្យានៅ Emirates រហូតដល់ឆ្នាំ 2020 ក៏ដោយ។

លោក Fery បាននិយាយប្រាប់ Canal + Sport ថា “គាត់បានប្រាប់ខ្ញុំកាលពីសប្តាហ៍មុននៅទីក្រុងឡុង ថាគាត់ចង់បញ្ចប់អាជីពរបស់គាត់នៅក្លឹប Lorient ។ Koscielny បានបន្ថែមថា “ខ្ញុំសង្ឃឹមថាគាត់នឹងលេងបានពីរបីឆ្នាំទៀតនៅ Arsenal” ។

ប្រភពពី៖ thesun