ខ្សែបម្រើ Toni Kroos របស់ក្រុម Real Madrid និយាយដោយពិតប្រាកដបន្ទាប់ពី Real Madrid ចាញ់ក្រុម Villarreal 1-0 កាលពីថ្ងៃសៅរ៍នៅក្របខ័ណ្ឌអេស្ប៉ាញ ។ Kroos បានបោះបង់ការការពារពានរង្វាន់របស់ពួកគេ ហើយគាត់មានគោលបំណងរក្សាកន្លែងនៅក្របខ័ណ្ឌ UEFA Champions League វិញងាយស្រួលជាង ។

photo of Toni Kroos
Toni Kroos of Real Madrid

លោក Kroos បានប្រាប់សារព័ត៌មានកាលពីថ្ងៃសៅរ៍ថា: ”យើងត្រូវតែផ្តោតទៅលើការប្រកួតជម្រុះសម្រាប់ក្របខ័ណ្ឌ Champions League វិញ យើងត្រូវគិតពីតួនាទីបច្ចុប្បន្នរបស់យើង ខ្ញុំគិតថានេះជាគោលដៅរបស់យើង សម្រាប់រដូវកាលដែលនៅសេសសល់ ”។

ក្រុម Real Madrid កំពុងរងការឈឺចាប់នៅរដូវកាលនេះក្នុងលីកអេស្ប៉ាញ ។ ពួកគេមាន 16 ពិន្ទុនៅពីក្រោយមេដឹកនាំក្រុម Barcelona ដែលមិនទាន់រាប់បញ្ចូលនៅនៅថ្ងៃអាទិត្យប៉ះជាមួយ Real Sociedad ។

Kroos បាននិយាយអំពីគម្លាតរវាងពួកគេនិង Barcelona ថា “ពិន្ទុចំនួន 16 គឺនៅឆ្ងាយណាស់ ហើយឥឡូវនេះមិនមែនជាពេលវេលា គិតពីអ្វីក្រៅពីការលេងនោះទេ ។ យើងត្រូវតែចាប់ផ្ដើមរកពិន្ទុបន្ថែមទៀត” ។

កីឡាកររបស់ Real Madrid នឹងផ្តោតលើការប្រកួត UEFA Champions League និង Spanish Cup វិញដើម្បីជួយសង្គ្រោះរដូវកាលរបស់ពួកគេ បន្ទាប់ពីពួកគេមានវិបត្តិនៅក្នុងក្របខ័ណ្ឌ La Liga ។

ប្រភពពី៖ egypttoday