កីឡាករ Toni Kroos ថា ខ្លួនចង់លេងក្រោមការដឹកនាំរបស់លោក Jurgen Klopp ​នៅថ្ងៃណាមួយ។

Toni Kroos
Toni Kroos

ជាការពិតណាស់​​ Kroos បានផ្លាស់ពី Bayern Munich មកចូលរួមជាមួយក្លិប Real Madrid ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ តាមការពិតជាក់ស្តែង Kroos ត្រូវចូលរួមជាក្រុម Manchester United ទេ ក៏ប៉ុន្តែបន្ទាប់ពីក្លិបបណ្តេញលោក David Moyes ចេញ ជំនួសវិញដោយលោក Louis Van Gaal លោកក៏បដិសេធលែងចង់បាន Kroos វិញ។

ចាប់តាំងពីចូលរួមជាមួយ Real Madrid មក Kroos បានក្លាយជាកីឡាករសំខាន់មួយរូបដែល គ្រប់គ្រងនៅតំបន់បម្រើ ដោយជំនាញរបស់គេគឺ បញ្ជូនបាល់ដល់មិត្តរួមក្រុមបានយ៉ាងល្អឥតខ្ចោះ។

Kroos បាននិយាយថា៖ “ប្រាកដណាស់ដែលខ្ញុំចង់លេងក្រោមការដឹកនាំរបស់លោក Klopp ពីព្រោះ កាលពីលោក Klopp នៅដឹកនាំ Dortmund គាត់ពិតជាធ្វើបានអស្ចារ្យណាស់ ហើយនៅ Liverpool លោកកសាងក្រុមបានប្រសើរទៀត។ ខ្ញុំគ្មានអ្វីក្រៅពីគោរពគាត់នោះទេ”៕