ក្រុមបាល់ទាត់ជម្រើសជាតិ អាឡឺម៉ង់ រកបាន 3ពិន្ទុ ក្រោយឈ្នះស៊ុយអែត ២-១ នៃ World Cup 2018 នៅប្រទេសរុស្ស៊ី។ ការរកបាន ៣ពិន្ទុនេះបានធ្វើឲ្យក្រុមការពារ តំណែងជើងឯក អាឡឺម៉ង់ ឡើងទៅឈរនៅលេខ២ ក្នុងពូល F មានកូរ៉េខាងត្បូង ហាលអាវឈរលេខ៤ ស៊ុយអែតលេខ៣ និង មិចស៊ិក លេខ១ ក្នុងពូល។

photo of អាឡឺម៉ង់ ប៉ះ ស៊ុយអែត
អាឡឺម៉ង់ ប៉ះ ស៊ុយអែត

អាល្លឺម៉ង់​ត្រូវ​ការ​ឈ្នះ​យ៉ាង​ចាំ​បាច់​ក្នុង​ការ​ប្រកួត​នេះ​បន្ទាប់​ពី​ចាញ់​ម៉ិចស៊ិក​ ១-០ កាល​ពី​ប្រកួត​ទីមួយ​យ៉ាង​ណា​ពួកគេ​បែរ​ជា​ត្រូវ​ស៊ុយអែត​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​៣២​ក្រោយ​ពេល​ខ្សែ​ប្រយុទ្ធ​ Ola Toivonen បាន​ឆ្កឹះ​បាល់​រំលង​អ្នក​ចាំទី​ Neuer បញ្ចូល​ទី​យ៉ាង​ល្អ​។​

ហើយមួយគ្រាប់ចុងក្រោយដែលសម្រាប់កាត់ក្តី ឱ្យអាឡឺម៉ង់ឈ្នះ ស៊ុយអែត នៅនាទីទី៩០+៥ ដែលស្ថិតក្នុងម៉ោងបន្ថែមទៅហើយ ដោយកីឡាករ Toni Kroos ។ កីឡាករ Toni Kroos របស់អាល្លឺម៉ង់ បានប្រារព្ធការស៊ុតបាល់បញ្ចូលទីរបស់ខ្លួន សម្រាប់ក្រុមស៊ុយអែត៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC