Kroos : Real Madrid មានសមត្ថភាពអាចនឹងឈ្នះ៤ពានទៀតដែលនៅសល់ក្នុងរដូវកាលនេះ

ខែ្សបម្រើរបស់ក្រុម Real Madrid កីឡាករ Toni Kroos មានជំនឿជឿជាក់ថា ក្រុមរបស់ខ្លួនមានសមត្ថភាពប្រជែងយកពានទាំង៤ ដែលក្រុមកំពុងលេងនារដូវកាលនេះ។ បន្ថែមពីនេះទៀត Real Madrid នឹងត្រូវការពារតំណែងជើងឯក La Liga, Champions League និង FIFA Club World Cup ។
តាមសម្ដីរបស់កីឡាករ Toni Kroos ប្រាប់ដល់គេហទំព័រ Real Madrid ថា ” ពួកយើងបានឈ្នះពានរង្វាន់ចំនួន២រួចមកហើយ ក្នុងរដូវកាលនេះ ហើយយើងក៏អាចឈ្នះពាន៤ បន្ថែមទៀតដែរ ” សម្ដីរបស់ ។
ខែ្សបម្រើជម្រើសជាតិអាល្លឺម៉ង់នេះបន្ថែមទៀតថាបន្ថែមថា” រាល់ឆ្នាំ វាពិបាកណាស់ក្នុងការឈ្នះពាន ព្រោះថាក្រុមគូប្រជែងរបស់យើង មានសមត្ថភាពកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំងដែរ ។ ប៉ុន្ដែប្រសិនបើយើងនៅតែបន្ដខំប្រឹងបន្ថែមលើអ្វីដែលយើងធ្លាប់ធើ្វនោះ យើងនឹងឈ្នះពានដែលយើងប្រកួតប្រជែង ហើយពួកយើងអាចនឹងមានលទ្ធភាពសម្រាប់ឈ្នះការប្រកួត នៅពេលដែលយើងរួបរួមគ្នា ពួកយើងនឹងក្លាយជាក្រុមមួយដ៏អស្ចារ្យ “។
អតីតកីឡាកររបស់ក្រុម Bayern Munich ក៏បានបង្ហើបពីការរស់នៅក្នុងទឹកដីអេស្ប៉ាញផងដែរថា ៖ ” ខ្ញុំរីករាយក្នុងការរស់នៅក្នុងទីក្រុង Madrid ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ។ ពួកយើងចូលចិត្ដអាកាសធាតុនៅទីនេះ ព្រោះនៅទីនេះគឺមានភាពកក់ក្ដៅជាងនៅអាល្លឺម៉ង់ ”
ប្រភពពី : Marca