តាមរយៈ​​ជ័យជម្នះ Paris Saint-Germain ៥ ទល់នឹង ១ លើ Lille កាល​ពី​យប់​មិញ ខ្សែ​បម្រើ​ប្រយុទ្ធ Kylian Mbappe បាន​​និយាយ​ពី​គោលដៅ និង​អនាគត​របស់​ខ្លួន។

Kylian Mbappe
Kylian Mbappe

Mbappe ត្រូវ​បាន​ចោទ​សួរ​​អំពី​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​ក្នុង​ពាន​រង្វាន់ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទល់​នឹង Real Madrid ដែល​ជា​ក្រុម​ចង់​បាន​រូប​គេ។ “ខ្ញុំ​កំពុង​ផ្ដោត​​លើ​ការ​យក​ឈ្នះ Real Madrid ហើយ​បន្ទាប់​ពួក​យើង​នឹង​ឃើញ​ថា​មាន​អ្វី​កើត​ឡើយ”។ សម្ដី Mbappe។

កីឡាករ​វ័យ​ ២៣​ឆ្នាំ​​បាន​បន្ថែម​ទៀត​ថា គេ​មិន​ទាន់​សម្រេច​ចិត្ត​​ត្រូវ​ផ្លាស់​ទៅ​ក្លឹប​ណា​នោះ​នៅ​ឡើយ​ទេ។ ទោះ​បី​លទ្ធផល​ទល់​នឹង Madrid ទៅ​ជា​យ៉ាង​ណាក៏​ដោយ គេ​នៅ​តែ​រក្សា​តម្លៃ​​នឹង​មិន​និយាយ​ជាមួយ Real នៅ​ពេល​នេះ​ឡើយ។

Paris Saint-Germain នឹង​ត្រូវ​លេង​ជាមួយ Real Madrid នៅ​ថ្ងៃ​ទី ១៦ ខែ កុម្ភៈ​ខាង​មុខ​ ជើង​ទី​មួយ​វគ្គ​១៦​ក្រុមចុងក្រោយ ពាន UCL៕