Kylian Mbappe បានបើកចំហរពីវីរបុរស (Idol) នៅពេលរូបគេស្ថិតនៅក្នុងវ័យកុមារភាពថា អ្នកចាត់ការទូទៅរបស់ក្រុមអធិរាជស Real Madrid លោក Zinedine Zidane ជានិមិត្តរូបធំបំផុត ដែលជម្រុញអោយរូបគេក្លាយ ជាកីឡាកររីកចម្រើនមករហូតដល់សព្វ ថ្ងៃនេះ។

Kylian Mbappe with Zinedine Zidane
កីឡាករ Kylian Mbappe និង លោក Zinedine Zidane

កីឡាករអន្តរជាតិបារាំង Mbappe វ័យ ២១ របស់ក្រុមជើងឯកលីកកំពូលបារាំង PSG ឆ្នាំរូបនេះបានក្លាយជាកីឡា ករល្បីល្បាញបំផុតនៅក្នុងពិភពបាល់ទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សមាជិកជ័យលាភី World Cup ២០១៨របស់ក្រុមមាន់គកបារាំង ក៏បានជួយក្លឹបបាល់ទាត់អាជីព Monaco និង PSG ឈ្នះ ពានរង្វាន់ក្នុងស្រុកជាច្រើនកន្លងមកផងដែរ ។

photo of Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG

កីឡាករដែលមានដើមកំណើតនៅ ឆ្នាំ ១៩៩៨ និងធំដឹងក្តីនៅទីក្រុង Bondy ជា តំបន់ជាយក្រុង Paris និងធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន បានធំដឹងក្តី និង មានចំណូលចិត្តលេងបាល់ទាត់ស្របពេលវីរបុរសក្រុមជម្រើសជាតិបារាំងលោក Zinidine Zidane បានក្លាយជាកីឡាករកំពូលដែលបានជួយបារាំងលើកពាន World Cup ជាលើកទី១។

photo of Kylian Mbappe
កីឡាករអន្តរជាតិបារាំង Kylian Mbappe

Mbappe រកបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួន ២២ ប្រកួត ឲ្យ PSG នៅរដូវកាលនេះហើយកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការការពារពានរង្វាន់ Ligue ១ លើកទី ៤ របស់ខ្លួន។បច្ចុប្បន្នក្រុមមានមូលដ្ឋាននៅរាជធានីប្រទេសបារាំងមាន ៨ ពិន្ទុដាច់ពីក្រុមលេខ ២ Marseille ហើយបច្ចុប្បន្នមិនស្គាល់ចាញ់សោះគ្រប់ក្របខណ្ឌប្រកួត ១៥ដងចុងក្រោយនេះ ។