Kylian Mbappe សារភាពថាចូលចិត្តមើល Mohamed Salah លេងបាល់ណាស់
31 Dec 2021 - 03:16:41 SHARE
ខ្សែប្រយុទ្ធ Kylian Mbappe បានកោតសរសើរខ្សែប្រយុទ្ធ Mohamed Salah ថាគេជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករជាច្រើននាក់ទៀតហើយគេចូលចិត្តមើលការលេងបាល់របស់ Salah ណាស់។

នៅរដូវកាលនេះ Salah រកបាន២២គ្រាប់ក្នុងការបង្ហាញខ្លួនសរុប២៥ដង ដែលធ្វើឲ្យគេឈរនៅលេខ១ក្នុងនាមជាខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League បើគិតមកដល់ពេលនេះ។
ដូច្នេះហើយ Mbappe បានកោតសរសើរគេថា៖ “បើនិយាយពី Mohamed Salah គឺគេជាកីឡាករឆ្នើមបំផុតម្នាក់ក្នុងចំណោមកីឡាករជាច្រើនក្នុងលោក។ គេជាប់ចំណាត់ថ្នាក់លេខ៦ នៅពាន Globe Soccer Awards និងបានស៊ុតបញ្ចូលទីច្រើនណាស់ឲ្យ Liverpool ។ គេជាកីឡាករដែលធ្វើឲ្យមានការផ្លាស់ប្ដូរ ហើយខ្ញុំពិតជាចូលចិត្តមើលគេលេងបាល់។ គេជាកីឡាករដ៏អស្ចារ្យម្នាក់ ”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព