photo of Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

Paris Saint-Germian បានបញ្ចេញព័ត៌មានជាផ្លូវការអំពីបញ្ហារបួសរបស់ខ្សែប្រយុទ្ធ Kylian Mbappe និង Edinson Cavaniដែលពួកគេនឹងត្រូវឃ្លាតឆ្ងាយពីទីលានក្នុងរយៈពេលយ៉ាងតិច ៣សប្ដាហ៍ ដែលបញ្ហារបួសរបស់ពួកគេទាំងពីរកើតឡើងអំឡុងការប្រកួតដែល PSG ឈ្នះ Toulouse កាលពីថ្ងៃអាទិត្យ។

Kylian Mbappe
Kylian Mbappe

Kylian Mbappe ដែលទទួលរងរបួសសរសៃពួរជើងខាងឆ្វេង ដោយការត្រួតពិនិត្យរួច គេនឹងត្រូវសម្រាករយៈពេល ៤សប្ដាហ៍។ រីឯខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani ដែលមានបញ្ហារបួសត្រគាកខាងស្ដាំ អាចនឹងប្រើពេលវេលា ៣សប្ដាហ៍ដើម្បីព្យាបាល និងត្រឡប់មកកាន់ទីលានសាជាថ្មី។

photo of Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

ជាមួយនឹងបញ្ហារួបនេះដែរ អាចនឹងធ្វើឲ្យ Mbappe ខកខានក្នុងការបង្ហាញខ្ឡួនឲ្យជម្រើសជាតិបារាំង សម្រាប់ការប្រកួតជាមួយ អាល់បានី និង អង់ដូរ៉ា នៅក្នុងខែកញ្ញា។

គួរបញ្ជាក់ដែរថា របួសរបស់កីឡាករទាំងពីររូបខាងលើជាព័ត៌មានអាក្រក់សម្រាប់លោកអ្នកចាត់ការទូទៅ PSG លោក Thomas Tuchel ស្របពេលដែលអនាគតរបស់ខ្សែប្រយុទ្ធមួយរូបទៀត Neymar កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល៕