ក្របខ័ណ្ឌ La Liga កំពុងបើកការស៊ើបអង្កេតលើកីឡដ្ឋាន Estadio José Zorrilla របស់ក្លឹប Real Valladolid ក្រោយពីរបើកស្មៅទាំងផ្ទាំងៗ អំឡុងពេលប្រកួត Real Valladolid ប៉ះ Barcelona ។

La Liga បើកការស៊ើបអង្កេតលើទីលានរបស់ក្លឹប Valladolid
La Liga បើកការស៊ើបអង្កេតលើទីលានរបស់ក្លឹប Valladolid

កីឡាកររបស់ក្រុមទាំងសងខាងសុទ្ធតែពិបាកគ្រប់គ្រងបាល់ដូចគ្នា ហើយ Barcelona មិនអាចប្រើក្បួនបញ្ជូនបាល់ច្រើនដូចសព្វដងរបស់ពួកគេបានឡើយ។ កីឡាករមានអារម្មណ៍តប់ប្រមល់ដ្បិតពួកគេត្រូវជួយយកដៃបិទកន្លែងដែលស្មៅរបើកក្នុងការប្រកួតនោះ។

ប្រធាន La Liga បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការប្រកួតបានបញ្ចប់ ថាខ្លួនកំពុងស៊ើបអង្កេតពីមូលហេតុដែលទីលាននេះ ព្រោះពួកគេមិនបានបំពេញតាមលក្ខខណ្ឌពីការទាមទាររបស់គូរប្រកួត។

ខ្សែបម្រើក្លឹប Barcelona លោក Sergio Busquets បាននិយាយថា: «មានតំបន់ជាច្រើនដែលមើលទៅដូចជាឆ្នេរសមុទ្រអញ្ចឹងព្រោះវារបើកទាំងផ្ទាំងៗ វាមិនគួរឱ្យជឿរសោះ។ ដែរគ្មានអ្នកចំនាញណាម្នាក់មកពី La Liga ពិនិត្យមើលស្មៅនេះសោះ»។

ប្រភពពី៖ BBC