La Liga បានស្នើសុំក្ដីអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ដើម្បីសុំក្ដីអនុញ្ញាតរៀបចំការប្រកួតរវាង Atletico Madrid និង Villarreal នៅខែធ្នូខាងមុខនេះ ទៅធ្វើនៅ Miami សហរដ្ឋអាមេរិក។

ក្លិបទាំង២បានយល់ព្រមតាមសំណើរបស់ La Liga ដើម្បីប្រកួតនៅកីឡដ្ឋាន Hard Rock នៅ Miami នាថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩។

Atletico Madrid Vs Villarreal
Atletico Madrid Vs Villarreal

សូមរំឭកថា រដូវកាលមុន La Liga បានបរាជ័យម្ដងហើយក្នុងការព្យាយាមយកការប្រកួតរវាង Barcelona និង Girona ទៅធ្វើនៅ Miami ក្នុងខែមករាឆ្នាំ២០១៩ ដោយកាលណោះសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញនិងសហជីពកីឡាករ (AFE) ជំទាស់នឹងផែនការនោះ ទោះបីជាសាមីក្លិប Barcelona និង Girona យល់ព្រមហើយក៏ដោយ។ La Liga ​បាន​ប្ដឹង​តុលាការ​ស៊ីវិល​អំពី​រឿងនេះ​ដើម្បី​ជំរុញ​ឱ្យ​សហព័ន្ធ​កីឡា​បាល់ទាត់អេស្ប៉ាញ​យល់ព្រម ប៉ុន្តែ​ La Liga ​បាន​ចាញ់​ក្ដី​។

Atletico Madrid Vs Villarreal

គួរ​ដឹង​ផង​ដែរ​ថា ការ​លើក​ការ​ប្រកួត​មួយ​ទៅ​ធ្វើ​នៅ​ក្រៅ​ប្រទេស ក្រៅ​តែ​ពី​ត្រូវការ​ការ​អនុញ្ញាត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ក្នុង​ប្រទេស​នោះ​ហើយ នៅ​ត្រូវការ​ការ​អនុញ្ញាត​ពី​សហព័ន្ធ​ទ្វីប​នោះ (UEFA), ពី​សហព័ន្ធ​ប្រទេស​ដែល​ពួក​គេ​ចង់​យក​ការ​ប្រកួត​ទៅ​ដាក់ (អាមេរិក) និង​ពី​សហព័ន្ធ​ដែល​ប្រទេស​គោលដៅនោះ​ស្ថិត​នៅ​ផង​ដែរ (CONCACAF)។

Atletico Madrid Vs Villarreal

សូម​ជម្រាបថា La Liga បានចុះកិច្ចព្រមព្រៀងរយៈពេល១៥ឆ្នាំជាមួយក្រុមហ៊ុន Relevent ក្នុងឆ្នាំ២០១៨ ដើម្បី​យកការប្រកួត La Liga ទៅធ្វើនៅអាមេរិកមួយប្រកួតក្នុងមួយរដូវកាល៕