photo of Barcelona
ក្រុម Barcelona​ ​ឈ្នះ​ពាន​រង្វាន់ La Liga ​រដូវ​កាល​មុន​​

ក្រោយពេលបាន​ឈ្នះ​ពាន​រង្វាន់ La Liga ​រដូវ​កាល​មុន​នេះ ​ក្រុម Barcelona ​បាន​ផ្ដល់​ប្រាក់ Bonus ​ឱ្យ​កីឡាករ​សរុប​ទាំង​អស់​ដល់​ទៅ​៨២​លាន​ផោន​ឯ​ណោះ។

ក្រុម Barcelona

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា​ក្លឹប Barcelona ​បាន​ចំណាយ​សរុប​៤៨២,៧​លាន​ផោន ​សម្រាប់​ក្រុម​សមាជិក​ទាំង​អស់​របស់​ក្លឹប ​ហើយ​ក្នុង​ចំណោម​នោះ​ប្រាក់​ប្រមាណ​ជា​២៧៨​លាន​ផោន ​គឺ​ត្រូវ​ផ្ដល់​ទៅ​ខាង​គ្រូ​បង្វឹក​និង​ក្រុម​កីឡាករ​បាល់ទាត់។ ប្រាក់​តម្លៃ​ពលកម្ម​របស់​កីឡាករ​នៅ​ក្លឹប Barcelona ​គឺ​ជា​រឿង​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​ក្រុម​តែងតែ​លើក​មក ត្បិត​អី​វា​មាន​ការ​ចំណាយ​ខ្លាំង​ជាង​ក្លឹប​ដទៃ។

ក្រុម Barcelona

សម្រាប់​រដូវ​កាល​នេះ ​ថ្នាក់​ដឹក​នាំ​បាន​កាត់​បន្ថយ​ចំណាយ​លើ​តម្លៃ​ពលកម្ម​នេះ​បាន​មួយ​ចំនួន​ហើយ។ ជាក់​ស្ដែង​រដូវ​កាល​មុន​នេះ ​ទាំង​លុយ Bonus ​នឹង​ប្រាក់​ខែ​គឺ​ក្លឹប​ចំណាយ​អស់​៦៧១​លាន​អឺរ៉ូ ​ស្រប​ពេល​រដូវ​កាល​នេះ​វិញ ​ក្លឹប​រំពឹង​ថា​ចំណាយ​ត្រឹម​៦៤២​លាន​អឺរ៉ូ​ប៉ុណ្ណោះ៕