ក្លឹប​ Arsenal បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​ ខ្សែ​ប្រយុទ្ធ​ Alexandre Lacazette នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ពេល​អស់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២​នេះ​។

Alexandre Lacazette
Alexandre Lacazette

ខ្សែប្រយុទ្ធ​ Lacazette បាន​ផ្លាស់​ពី​ Lyon មក​ចូល​រួម​ជា​មួយ​ Arsenal តាំង​ពី​ឆ្នាំ២០១៧ ដោយ​ចូល​រួម​លេង​បាន​២០៦ប្រកួត​ និង​ស៊ុត​ចូល​ ៧១គ្រាប់​។

ក្នុង​កំឡុង​ពេល​រួម​រស់​ជា​មួយ​ក្លឹប​អស់​រយៈពេល​៥ឆ្នាំ​កន្លង​ទៅ​នេះ​ ប្រធាន​ក្រុម​ Arsenal រូប​នេះ​ឈ្នះ​ពាន​ជា​មួយ​ក្លឹប​ចំនួន​២ ដូចាំ​ពាន​ FA Cup និង​ពាន Super Cup ប៉ុណ្ណោះ៕