photo of Alexandre Lacazette And Anthony Martial
Alexandre Lacazette And Anthony Martial

ខ្សែប្រយុទ្ធ Alexandre Lacazzette របស់ Arsenal និងខ្សែប្រយុទ្ធ Anthony Martial របស់ Manchester United គ្មានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិបារាំងសម្រាប់ទៅ World Cup 2018 ឡើយ នៅពេលលោក Didier Deschamps ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំងប្រកាសឈ្មោះកីឡាករទាំង 23នាក់កាលពីម្សិលមិញ។

ពិតណាស់ កីឡាករទាំងពីរមិនមានឈ្មោះក្នុងបញ្ចីជម្រើសជាតិបារាំងទេ សម្រាប់ទៅWorld Cup 2018 នៅប្រទេសរុស្ស៊ីទេ ។​ ទោះបីជា Lacazzette ស៊ុតបញ្ចូលទីបាន 8 គ្រាប់ក្នុងការបង្ហាញខ្លួន 10ប្រកួតចុងក្រោយក៏ដោយក្រោពីជារបួស។

ខណៈដែលខ្សែប្រយុទ្ធ Anthony Martial របស់ Manchester United  វិញមិនមានឈ្មោះក្នុងជម្រើសជាតិគឺមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែខ្លួនមិនសូវជាប់ជម្រើស 11នាក់ដំបូងរបស់លោក José Mourinho នឹងមិនសូវបានបង្ហាញខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងមានរបួសជង្គង់ហើយក៏មិនអាចទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទៀតផង ៕

ប្រភពពី៖ Euro Sport