ខ្សែប្រយុទ្ធ Alexandre Lacazette បាននិយាយថាលោកមិនដែរគិតចង់ចាកចេញពីកាំភ្លើងធំ Arsenal ទេ ដោយសារតែមានពាក្យចរចារាមជាច្រើនចុះផ្សាយថាលោកចង់ចេញពីក្លឹបនេះ។

Alexandre Lacazette
Alexandre Lacazette

កីឡាករវ័យ 27 ឆ្នាំរូបនេះ ត្រូវ Arsenal ទិញពី Lyon នៅឆ្នាំ 2017 នឹងរកបាន 17គ្រាប់នារដូវដំបូងរបស់គាត់ជាកាំភ្លើងធំ។ ប៉ុន្តែដោយសារបញ្ហារបួស នឹងការមកដលរបស់ Pierre-Emerick Aubameyang ដណ្ដើបកៅអីរបស់គាត់ទើបធ្វើឱ្យអ្នកគាំទ្រ នឹងអ្នកការសែតជាច្រើនគិតថាលោកចង់ចាកចេញពីក្លឹបនេះ។

ខ្សែប្រយុទ្ធសញ្ចាតិបារាំងរូបនេះបានិយាយថា៖ គាត់មិនដែរគិតចង់ចាកចេញពីក្លឹបនេះទេ ទោះបីជាក្លឹបនេះទិញកីឡាករថ្មីក៏ដោយក៏លោកនៅ ប្រយុទ្ធប្រឆាំងសម្រាប់តួនាទីរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Unai Emery ដែរ។ ខ្ញុំមិនដឹងថានរណាជាអ្នកនិយាយរឿងនេះទេ។ ប៉ុន្តែខ្ញុំនៅក្លឹបដ៏ល្អបំផុតមួយនៅក្នុងទីក្រុងឡុងហើយខ្ញុំរីករាយនឹងក្លឹបនេះណាស់ ៕

ប្រភពពី៖ Gaol