photo of Ben Chilwell
កីឡាករ Ben Chilwell

Chelsea មិនអាចចុះហត្ថលេខាទិញកីឡាករមករួមក្រុមបានទេបន្ទាប់ពីរងបម្រាមរហូតបញ្ចប់រដូវកាល ២០១៩-២០២០ ពីសំណាក់ FIFA ខណៈក្រុមបានបន្តតស៊ូដាក់បណ្តឹងឧទ្ធរណ៍ដើម្បីចង់ រួចផុតពីការដាក់ពិន័យនេះនៅកំលុងពេលចាប់ដើមខែមករា ២០២០។

photo of Ben Chilwell
Ben Chilwell

ប្រភពពី The Sun បានអោយដឹងថា Frank Lampard បានកំណត់គោលដៅនាំយកកីឡាករ Ben Chilwell ជាការចុះហត្ថលេខាលើកដំបូងរបស់លោកប្រសិន បម្រាមការផ្ទេរកីឡាកររបស់ FIFA ត្រូវបានលុបចោល។ Chilwell កីឡាកររបស់ក្រុមកញ្ជ្រោងខៀវ Leicester City ជាខ្សែការពារស្លាបឆ្វេងកំពុងលេចធ្លោម្នាក់នៅលីកកំពូលអង់គ្លេស Premier League និងបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមនៅ La liga គឺ Barcelona និង Atletico Madrid ព្រមទំាងក្រុមប្រជែងពាន Premier League គឺ Man.City ផងដែរ។

 photo of Frank Lampard
លោក​ Frank Lampard

អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស Lampard គឺជាបុគ្គលម្នាក់ដែលតែងកោតសរសើរពីសមត្ថភាពរបស់គេ ហើយបន្តយកចិត្តទុកដាក់និងតាមដានខ្លាំងបំផុត Chiwell។ ប្រភពខាងលើបន្តថា Chilwell មានតម្លៃខ្លួនប្រមាណ ៧០លានផោនខណៈ Chelsea ចង់ចុះហត្ថលេខានាំយកកីឡាករវ័យ ២២ឆ្នាំរូបនេះមកកាន់ទឹកដី Stamford Bridge ជាមួយការផ្តល់កិច្ចសន្យារយៈពេលវែង។
Marcos Alonso ធ្លាប់មានតួនាទីទទួលខុសត្រូវខ្សែការពារឆ្វេងមិនត្រូវបានគ្រូបង្វឹកដាក់បញ្ចូលក្នុងជម្រើស១១នាក់ដំបូងក្នុងពេលចាញ់ក្រុម Manchester United កាលពីថ្ងៃអាទិត្យខណៈដែលកីឡាករអន្តរជាតិអេស្បាញរូបនេះកំពុងថ្លឹងថ្លែងគិតពីអនាគតរបស់ ខ្លួនបន្ទាប់ពីតួនាទីរបស់គេត្រូវបានជំនួសដោយកីឡាករ Emerson។