Frank Lampard នឹងដឹកនាំក្រុម Derby County របស់ខ្លួនប្រឈមមុខជាមួយ Chelsea ដែលជាក្លឹបចាស់របស់លោក នៅការប្រកួតពាន League Cup ជុំទី 4នៅខែក្រោយ។

Frank Lampard
Frank Lampard

បន្ទាប់ពីឡើងមកដល់ជុំទី4 នេះគឺ Lampard បានដឹកនាំក្រុមរបស់លោកទម្លាក់ក្រុមខ្លាំង Manchester United នៅទឹកដី Old Trafford នៅជុំទី 3 នឹងបានឈ្នះពានជាច្រើននៅពេលដែរលោកជាកីឡាកររបស់តោខៀវ Chelsea រយៈពេល 13ឆ្នាំនៅទឹកដី Stamford Bridge ។

Manchester City នឹងត្រូវចាំបើកទ្វាទទួលភ្ញេៀវ  Fulham ចំណែក West Ham ប៉ះ Tottenham ។ក្រុមកាំភ្លើងធំ Arsenal ជាម្ចាស់ជើងឯងពាននេះកាលពីរដូវកាលមុននឹងឡើងយន្ដហោះទៅលេងជាមួយ Blackpool ដែរលេងនៅលីគទីបីរបស់អង់គ្លេស។

លទ្ធផលចាប់គូជុំទី៤ មានដូចខាងក្រោម ៖

Manchester City v Fulham
Bournemouth v Norwich City
Arsenal v Blackpool
Leicester City v Everton or Southampton
West Ham v Tottenham
Middlesbrough v Crystal Palace
Chelsea v Derby County
Burton Albion v Nottingham Forest

ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី29 ខែតុលាខាងមុខ៕

ប្រភពពី៖ BBC