អតីតអ្នកចាត់ការក្លិប Chelsea លោក Frank Lampard បានថ្លែងសារជាលើកដំបូងទៅកាន់ក្លិប Everton បន្ទាប់ពីលោកត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមថ្មីនៅឯកីឡដ្ឋាន Goodison Park។

Frank Lampard
Frank Lampard

ជាការពិតណាស់ លោក Lampard បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះក្នុងការដឹកនាំ Everton ជំនួសតំណែងលោក Rafael Benitez ដែលត្រូវបានក្លិបបណ្តេញចេញពីតំណែងកាលពីខែមករាកន្លងទៅក្រោយដឹកនាំក្រុមទទួលបានជ័យជម្នះម្តងគត់ក្នុងចំណោមការប្រកួតលីគ១៣ប្រកួតចុងក្រោយ។

លោក Lampard បាននិយាយថា៖ “វាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំក្នុងការមកដឹកនាំ Everton ។ ខ្ញុំពិតជាស្រែកឃ្លានខ្លាំងណាស់ក្នុងការចាប់ផ្តើម។ បន្ទាប់ពីពិភាក្សាជាមួយ ប្រធានក្លិប និង ក្រុមប្រឹក្សាភិបាល ខ្ញុំមានអារម្មណ៍ថា ខ្ញុំពេញចិត្តនឹងមហិច្ឆតារបស់ពួកគេខ្លាំងណាស់។ សារដំបូងរបស់ខ្ញុំទៅកាន់កីឡាករ គឺ យើងត្រូវធ្វើរឿងនេះជាមួយគ្នា។ ពួកយើងនឹងព្យាយាមធ្វើការងាររបស់យើង ហើយខ្ញុំដឹងថាអ្នកគាំទ្រនឹងនៅទីនេះគាំទ្រពួកយើង”​៕