photo of Frank Lampard
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard មានការព្រួយបារម្ភខ្លាំងអំពីបញ្ហាសុខភាពរបស់កីឡាករ N’Golo Kante , Willian និងលោក Antonio Rudiger នៅមុនពេលការប្រកួតពានរង្វាន់ UEFA Super Cup របស់ពួក ទល់នឹងក្រុម Liverpool ។

photo of N’Golo Kante
N’Golo Kante
photo of Willian
Willian
Antonio Rudiger
Antonio Rudiger

គួរបញ្ជាក់ថាក្រុមម្ចាស់ជើងឯក Europa League Chelsea នឹងប្រឈមមុខនឹងក្រុមហង្សក្រហមដែលបានឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុននៅទីក្រុងអ៊ីស្តង់ប៊ុលនាថ្ងៃពុធនេះ ។

ជាក់ស្តែង Lampard បានដឹកនាំក្រុមទទួលរងការបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 4-0 ក្រោយថ្វីជើងក្រុម Manchester United នៅថ្ងៃប្រកួតបើកឆាកពានរង្វាន់ក្របខ័ណ្ឌ Premier League រដូវកាល 2019/20 របស់ពួកគេ ខណ:ដែលគ្រូបង្វឹករូបនេះមិនមានជម្រើសកីឡាករច្រើននោះទេ ដើម្បីទប់ទល់នឹងក្រុមរបស់លោក Klopp សម្រាប់ប្រកួតនាថ្ងៃនេះ ។

ហើយយ៉ាងណាមិញកីឡាករ Kante នឹងត្រូវបានផ្តល់ការត្រួតពិនិត្យជាថ្មីម្តងទៀត ដើម្បីប្រកដថាតើរូបគេអាចចូលរួមលេងបានទេ ខណៈពេលដែល Willian និង Rudiger ទំនងជាស្ថិតនៅលើកៅអីបម្រុង ៕