Lampard អបអរខ្លាំងពេកពេលក្រុមឈ្នះនៅនាទីទី ៩០+៩ រហូតដល់បាក់ឆ្អឹងប្រអប់ដៃ
អ្នកចាត់ការរបស់ Everton លោក Frank Lampard បានបញ្ជាក់ថា លោកបានបាក់ឆ្អឹងប្រអប់ដៃព្រោះតែការអបអរខ្លាំងពេក អំឡុងពេលក្រុមរបស់លោកយកឈ្នះ Newcastle United ១-០។

ខ្សែបម្រើប្រយុទ្ធ Alex Iwobi រកបានគ្រាប់នៅនាទី៩០+៩ ជួយឲ្យ Everton គម្លាត៣ពិន្ទុពីតំបន់កាត់ចោលក្នុងតារាពិន្ទុ Premier League។ ជ័យជម្នះនេះបានធ្វើឲ្យលោក Lampard សប្បាយចិត្តស្ទើរហោះ ព្រោះតែក្រុមរបស់ខ្លួនកំពុងត្រូវការពិន្ទុខ្លាំងដើម្បីបន្តដង្ហើមនៅលីគកំពូលអង់គ្លេសរដូវកាលក្រោយ។
នៅក្នុងកិច្ចសម្ភាសន៍ក្រោយបញ្ចប់ការប្រកួត អ្នកចាត់ការវ័យឆ្នាំបានបញ្ជាក់ថា លោកបានបាក់ឆ្អឹងប្រអប់ដៃ ព្រោះតែអបអរខ្លាំងពេក។ លោកក៏មិនដឹងថាបានទៅប៉ះអ្វីដែល ទើបធ្វើឲ្យបាក់ឆ្អឹងបែបនេះ។ Everton ពេលនេះកំពុងស្ថិតនៅលេខ១៧ក្នុងតារាងពិន្ទុ គម្លាតតែ៣ពិន្ទុប៉ុណ្ណោះពីក្រុមនៅតំបន់កាត់ចោល៕