អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេនិយាយថាជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន ៣ រូបដែលកំពុងឈរឈ្មោះដើម្បីជំនួសតំណែងអ្នកចាត់ការទូទៅវ័យ ៧៣ ឆ្នាំលោក Roy Hodgson របស់ Crystal Palace នៅរដូវកាលក្រោយ ។

Frank Lampard
Frank Lampard

កិច្ចសន្យារបស់លោក Hodgson នៅក្នុង Crystal Palace គ្រោងនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ។ ហើយ Lampard គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាច្រើនសម្រាប់ការងារនេះរួមមានលោក Eddie Howe និងលោក Sean Dyche មកពី Burnley ។

Eddie Howe,Frank Lampard and Sean Dyche
Eddie Howe,Frank Lampard and Sean Dyche

Lampard ដែលជាជើងខ្លាំងរបស់ Chelsea ត្រូវបានបញ្ជប់ពីតួនាទីជាអ្នកចាត់ការមុនពេលកិច្ចសន្យា នៅឯ Stamford Bridge កាលពីចុងខែមករាបន្ទាប់ពីដឹកនាំក្រុមតោខៀវចាប់តាំងពីចាប់ផ្តើមរដូវកាល ២០១៩-២០ ។

Frank Lampard
Frank Lampard

យោងតាមសារព័ត៌មាន The Sun បានអោយដឹងថាលោក Dyche និងលោក Howe ដែលមានការជាប់ទាក់ទងនឹងក្លិប Celtic ថាអាចទៅដឹងនាំនៅទីនោះ ឥឡូវនេះគឺជាអ្នកកំពុងនាំមុខដោយ Lampard ជាប់លំដាប់ទី ៣ រួចទៅហើយសម្រាប់ម្ចាស់ក្លិប Palace គឺលោក Steve Parish ។

Frank Lampard
Frank Lampard