តាម​សារព័ត៌មាន Sportsmole ​បាន​ចុះ​ផ្សាយ​ថា​អ្នកចាត់ការ​ក្លឹប Chelsea លោក Frank Lampard ​បាន​នឹង​កំពុង​រៀបចំ​សំណើ​នៃ​ការ​លក់​ចេញ​ខ្សែ​ប្រយុទ្ធ Olivier Giroud ចេញ​ពី Stamford Bridge នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ។

photo of Frank Lampard
លោក Frank Lampard អ្នកដឺកនាំក្លិប Chelsea

ការ​ឡើង​កូដ​នៃ​ទម្រង់​លេង​យុវជន Tammy Abraham ​បាន​នឹង​កំពុង​ទាក់​ចិត្ត​ Lampard ឲ្យ​សម្លឹង​ឃើញ​ពី​ទេពកោសល្យ​របស់​យុវជន​រូប​នេះ ជា​ជាង​កីឡាករ​វ័យ​ចំណាស់ Giroud ​ដែល​មាន​វ័យ ៣៣ ឆ្នាំ​ទៅ​ហើយ​នោះ។

photo of Olivier Giroud
ខ្សែ​ប្រយុទ្ធ Olivier Giroud

ត្បិត​មិន​ទាន់​អាច​បញ្ជាក់​ពី​តម្លៃ​នៃ​ហាងឆេង​ថ្លៃ​ខ្លួន​នៃ​កីឡាករ​បារាំង តែ​ដំណឹង​ល្ហិចល្ហៀង​កន្លង​ទៅ​ក៏​លឺ​ថា Real Madrid ចង់​បាន​រូប​គេ​ផង​ដែរ។

photo of Olivier Giroud

រំឭក​ថា​ចាប់​តាំង​ពី​ផ្លាស់​មក​ពី Arsenal ខ្សែ​ប្រយុទ្ធ Giroud ​បង្ហាញ​ខ្លួន​សរុប ៦៨ លើក​ឲ្យ Chelsea ​រក​បាន ១៩ គ្រាប់ ពោល​គឺ​រួមរស់​នៅ​តោ​ខៀវ​រយៈ​ពេល​ជិត ២ ឆ្នាំ​ហើយ៕