ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែ​ប្រយុទ្ធ​ Lautaro Martinez បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Camano នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កីឡាករ​នេះ​មិន​ចាកចេញ​ពី​ក្លឹប​ Inter Milan នោះ​ទេ​ទោះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ ក្លឹប​ Tottenham Hotspur ដាក់​សំណើ​ចង់​បាន​ក៏​ដោយ​។ បើ​តាម​ការចុះ​ផ្សាយ​របស់​ Fabrizio Romano។

Lautaro Martinez
Lautaro Martinez

ភ្នាក់ងារ​បាន​និយាយ​ថា​៖” មិន​សម​ហេតុ​ផល​ទេ​ដែល​ Lautaro នឹង​ចាកចេញ​ពី​ Inter ព្រោះ​គេ​កំពុង​នៅ​ស្ថិត​នៅ​កម្រិត​កំពូល​នៅ​ក្លឹប​ហ្នឹង​ ហើយ​គេ​មាន​អារម្មណ៍​ថា​អ្នក​គាំទ្រ​ជា​ច្រើន​ពេញ​ចិត្ត​គេ​។ ច្បាស់​ណាស់​ Lautaro គេ​កំពុង​ពេញ​ចិត្ត​នឹង​នៅ​ Inter Milan “។

Lautaro នៅ​មាន​កុងត្រា​ជា​មួយ​ Inter Milan រហូត​ដល់​ឆ្នាំ​២០២៦ ដោយ​កាល​ពី​រដូវកាល​ឆ្នាំ​២០២១/២២ កីឡាករ​នេះ​ចូល​លេង​បាន​ ៤៩ប្រកួត​ និង​ស៊ុត​ចូល​២៥គ្រាប់​៕