ក្រុមម្ចាស់ផ្ទះ Lazio បានវាយបកផ្ដួល Juventus ដែលសល់គ្នា១០នាក់ យកឈ្នះ៣-១នៅរាត្រីថ្ងៃសៅរ៍ទី៧ខែធ្នូឆ្នាំ២០១៩ ដែលជាការបញ្ចប់ភាពមិនចាញ់របស់ Juventus រដូវកាល២០១៩-២០នេះ។

Lazio
ក្រុម Lazio

Cristiano Ronaldo បានបើកការនាំមុខក្នុងនាទី២៥ តែ Luiz Felipe តាមស្មើឱ្យ Lazio ក្នុងនាទី៤៥+១។ បន្ទាប់ពី Juan Cuadrado រងពិន័យកាតក្រហមក្នុងនាទី៦៩ Lazio ថែម២គ្រាប់ទៀតដោយ Mininkovic-Savic ក្នុងនាទី៧៤និង Caicedo ក្នុងនាទី៩០+៥។

Lazio Vs Juventus
Lazio Vs Juventus

Ciro Immobile ស៊ុតបាល់ពិន័យ១១ម៉ែត្រ តែ Wojciech Szczesny សង្គ្រោះបាន។ នេះជាបរាជ័យលើកទី១របស់ក្រុមលោក Maurzio Sarri ក្នុងលីគកំពូលអ៊ីតាលីរដូវកាលនេះ។

Lazio Vs Juventus
Lazio Vs Juventus

Lazio ឥឡូវឈរលេខរៀងទី៣មាន៣៣ពិន្ទុ ខណៈ Juventus មាន៣៦ពិន្ទុ ឯ Inter Milan មាន៣៨ពិន្ទុ៕