អ្នកចាំទី​ដើម​កំណើត​អង់គ្លេស​ Lee Grant ដែល​ជា​អ្នកចាំទី​មួយ​រូប​របស់​ក្លឹប​ Manchester United បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​នៅ​ក្នុង​វ័យ​៣៩ឆ្នាំ​ ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Lee Grant
Lee Grant

អ្នកចាំទី​រូប​នេះ​បាន​ចាប់​អាជីព​ក្នុង​វិស័យ​បាល់ទាត់​ជា​អាជីព​ចាប់តាំង​ពី​ឆ្នាំ​២០០២មក ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Derby County, Burnley, Oldham Athletic, Sheffield Wednesday, Stoke City និង​ Man Utd នេះ​ ដោយ​ចូល​លេង​ប្រកួត​សរុប​ ៥១១ប្រកួត​។

ជាពិសេស​នៅ​ក្នុង​៤រដូវកាល​ចុង​ក្រោយ​ នៅ​ Man Utd នេះ​ Lee Grant បាន​ចូល​រួម​ធ្វើ​ជា​អ្នកចាំទី​ក្នុង​ការ​ប្រកួត​បាន​ ២ដង​ប៉ុណ្ណោះ​។

ជា​ក្រោយ​ Lee Grant ធ្វើ​ការ​អរគុណ​ទៅ​ដល់​ក្លឹប​ Man Utd ដែល​បាន​ផ្ដល់​ឱកាស​បំពេញ​ក្ដី​ស្រមៃ​របស់​គេ​មក​លេង​នៅ​ទី​នេះ​ ក៏​ដូច​ជា​អរគុណ​ដល់​ក្លឹប​ទាំង​អស់​ដែល​គេ​ធ្លាប់​លេង​ និង​ គ្រួសារ​ បងប្អូន​ អ្នកគាំទ្រ​ទាំង​អស់​ ដែល​បាន​ជួយ​គេ​តាំង​ពី​ពេល​ចាប់​ផ្ដើម​នៃ​អាជីព​បាល់ទាត់​នេះ​៕