ក្លឹប​ Leed United បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​តែង​តាំង​ លោក​ Jesse Marsch មក​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។

Jesse Marsch
Jesse Marsch

អតីត​គ្រូបង្គោល​ក្លឹប​ Leipzig នេះ​នឹង​មក​ដឹក​នាំ​ក្រុម​ Leed United ដោយ​មាន​កុងត្រា​ចាប់​ពី​ថ្ងៃ​តទៅ​ រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០២៥។

​លោក​ Marsch នឹង​ទទួល​បន្ទុក​ដឹកនាំ​ប្រកួត​របស់​ Leed United ចាប់​ពី​ថ្ងៃ​សៅរ៍​ ទី​៥ ខែ​មីនា ឆ្នាំ​២០២២ តទល់​នឹង​ក្លឹប​ Leicester City តទៅ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អ្នកចាត់ការ​ថ្មី​របស់​ Leed United រូប​នេះ​មាន​បទពិសោធន៍​ជា​ថ្នាក់​ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០១០ ដោយ​ធ្វើ​ជា​ជំនួយការ​របស់​លោក​ Ralf Rangnick កាល​នៅ​ដឹកនាំ​ Leipzig ដោយ​លោក​ក៏​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្គោល​ដ៏​ផ្ទាល់​ផង​ដែរ​ដោយ​ធ្លាប់ដឹកនាំ​ឲ្យ​ក្លឹប​ Montreal​ ក្លឹប​ New York ក្លឹប​ Salzburg និង​ ក្លឹប​ Leipzig ៕