photo of Pep Guardiola
Pep Guardiola coach of Manchester City

កាល​ពី​ពេល​ថ្មី​ៗ Man City បាន​ដាក់​សំណើ​៥០​ផោន​ ទៅ​កាន់ Leicester ដើម្បី​ផ្ទេរ​យក Mahrez ប៉ុន្តែ​ត្រូវ​បដិសេធ។ Leicester ចង់​បាន​តម្លៃ​ខ្លួន​កីឡាករ​សញ្ជាតិ​អាល់ហ្សេរី​គុណនឹង​២​នៃ​ចំនួន​នេះ ពោល​១០០​លាន​ផោន ខណៈ​រូប​គេ​សល់​កុងត្រា​​២ឆ្នាំ​កន្លះ​ទៀត​ជាមួយ​ក្លឹប។

Manchester City អាច​នឹង​បំបែក​កំណត់​ត្រា​​តម្លៃ​ផ្ទេរ​របស់​ខ្លួន​ឯង​ជា​លើក​ទី​ពីរ​​មុន​ទី​ផ្សារ​ដោះដូរ​កីឡាករ​បិទ ដើម្បី​ផ្ទេរ​យក  Riyad Mahrez។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​អង់គ្លេស Dailymail។

photo of Riyad Mahrez
Riyad Mahrez of Leicester

​ចំណែក​កាល​ពី​ម្សិលមិញ Mahrez មិន​បាន​​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ឡើយ។ រឿង​មួយ​ទៀត​កីឡាករ​វ័យ​២៦​ឆ្នាំ​ក៏​បដិសេធ​មិន​ព្រម​ជួយ Leicester លេង​ទល់​នឹង  Everton យប់​​នេះ​ដែរ​ ដើម្បី​ ពិភាក្សា​​ការ​ផ្ទេរ​ទៅ Man City ឲ្យ​បាន​ច្បាស់លាស់​ មុន​​ពេល​ទីផ្សារ​ដោះដូរ​ត្រូវ​បិទ​យប់​នេះ។

ងាក​មក​កាន់​ខាង​លោក Pep Guardiola វិញ លោក​មិន​ព្រម​ដោះដៃ​​ក្នុង​ការ​លួងលោម​យក Mahrez ដែរ។ Pep ចង់​ពង្រឹង​តំបន់​ប្រយុទ្ធ​​រហូត​ដល់​ចប់​រដូវ​កាល ខណៈ​​ខ្សែ​ប្រយុទ្ធ​​ខ្លួន​មាន​បញ្ហា​របួស​ច្រើន​ដូច​ជា Leroy Sane របួស​ក​ជើង​ត្រូវ​សម្រាក​ពី​៦​ទៅ​៧​សប្ដាហ៍ ឯ  Gabriel Jesus បញ្ហា​ជង្គង់​រយៈពេល​យូរ។

កាល​ពី​យប់​ម្សិលមិញ Man City ទើប​តែ​បំបែក​កំណត់​ត្រា​ផ្ទេរ​របស់​ខ្លួន ដោយ​បាន​នាំ​ចូល​ខ្សែ​ការពារ Aymeric Laporte ពី Athletic Bilbao ក្នុង​តម្លៃ​៥៧​លាន​ផោន៕ ​

ប្រភព៖ dailymail