ក្រុម Leicester បានទទួលជ័យជម្នះលើក្រុមដែលស្ថិតនៅតំបន់គេកាត់ចោល West Brom នៅឯពហុកីឡាដ្ឋាន King Power។ ធ្វើអោយក្រុម Leicester បានរក្សាលំនឹងលេខ ៣ ដដែលនៅក្នុងក្របខ័ណ្ឌ Premier League ។

James Maddison
James Maddison

ត្រឹមរយះពេល ១៣នាទី ក្រុមកញ្ច្រោងខៀវ Leicester រកបានដល់ទៅ ៣ គ្រាប់ទៅលើក្រុមភ្ញៀវ West Bromwich Albion នៅនាទីទី ២៣ កីឡាករ Jamie Vardy ស៊ុតមួយគ្រាប់ខ្សែការពារ Jonny Evans​ លោតតែតមួយគ្រាប់នៅនាទីទី ២៦ នឹងគ្រាប់ទី ៣ ធ្វើបានដោយកីឡាករ Jamie Vardy ញាក់ស៊ីប្រឡោះជើងខ្សែការពារក្រុម WBA រួចបោះអោយខ្សែប្រយុទ្ធកំពុងឡើងជើង Kelechi Iheanacho ស៊ុតបញ្ចូលទីបានសម្រេចនៅនាទីទី ៣៦ ។

Kelechi Iheanacho
Kelechi Iheanacho

ជាមួយនឹងជ័យជម្នះនេះក្រុម Leicester មានគម្លាត ៤ ពិន្ទុនាំមុខក្រុមតោខៀវ Chelsea ដែលនៅសល់ ៦ ប្រកួតទៀតដើម្បីធានាកៅអី Top ៤ ដើម្បីបានចូលប្រកួតក្នុងក្របខ័ណ្ឌ Champions League ។

Jonny Evans
Jonny Evans

នៅខែក្រោយក្រុមទាំងពីរនឹងប្រកួតគ្នានៅលីគក៏ដូចជាវគ្គផ្តាច់ព្រ័ត្រ FA Cup ផងដែរ ។ West Brom មាន ៩ ពិន្ទុពីតំបន់សុវត្ថិភាពហើយមានគ្រាប់បាល់ចំណេញតិចជាងក្រុម Burnley ដែលស្ថិតលេខរៀងទី ១៧ ធ្វើឱ្យពួកគេនឹងទៅលេងនូវលីកទី ២ នៅរដូវកាលក្រោយ ។