Leicester City លត់ម្ចាស់ផ្ទះ Aston Villa ៤-១ ក្នុងសប្ដាហ៍ទី១៦ Premier League យប់ថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០១៩ ដែលជាឯតទគ្គកម្មផ្ទាល់ខ្លួន ឈ្នះ៨ដងជាប់ៗគ្នាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្នុងលីគកំពូលអង់គ្លេស។

Aston Villa Vs Leicester City
Aston Villa Vs Leicester City

ក្រុមលោក Brendan Rodgers បាននាំមុខ២-០មុន ដោយ Jamie Vardy ក្នុងនាទី២០ និង Kelechi Iheanacho ក្នុងនាទី៤១ មុន Aston រកបាន១គ្រាប់ដោយ Jack Grealish ក្នុងនាទី៤៥+២។ នៅវគ្គទី២ ក្រុមភ្ញៀវថែម២គ្រាប់ទៀតដោយ Jonny Evans ក្នុងនាទី៤៩ និង Vardy ម្ដងទៀត ក្នុងនាទី៧៥។

Aston Villa Vs Leicester City
Aston Villa Vs Leicester City

ជ័យជម្នះនេះរក្សាក្ដីសង្ឃឹមរបស់ Leicester ក្នុងការប្រជែងជើងឯក ដោយកំពុងនៅក្រោមក្រុមកំពូលតារាង Liverpool ចំនួន៨ពិន្ទុ និងលើក្រុមជើងឯកចាស់ Manchester City ចំនួន៦ពិន្ទុ។

Leicester City
Leicester City

ប្រកួតបន្ទាប់ Aston Villa នឹងលេងនៅទឹកដី Sheffield United នាថ្ងៃសៅរ៍ ខណៈ Leicester នឹងទទួល Norwich City ជាមួយបំណងឈ្នះលើកទី៩ជាប់គ្នា៕