ក្លឹប​ Leipzig បាន​សម្រេច​បណ្ដេញ​ លោក​ Domenico Tedesco ពី​តំណែង​គ្រូ​បង្គោល​នៅថ្ងៃ​​នេះ​ ក្រោយ​បាន​ដឹកនាំ​ឲ្យ​ចាញ់​ក្លឹប​ Shakhtar Donetsk នូវ​លទ្ធផល​ ១-៤ ក្នុង​ប្រកួត​បើក​ឆាក​ UEFA Champions League វគ្គ​ជម្រុះ​៣២ក្រុម​កាល​ពី​យប់​មិញ​។

Domenico Tedesco
Domenico Tedesco

នៅ​ក្នុង​ការ​ប្រកួត​ Bundesliga ក្នុង​ដើម​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ Tedesco ក្លឹប​ Leipzig​ មិន​ជា​ធ្វើ​ល្អ​បាន​ប៉ុន្មាន​ទេ​ដោយ​ឈ្នះ​១ប្រកួត​ ស្មើ២​ប្រកួត​ ចាញ់​២​ប្រកួត​ កំពុង​ឈរ​នៅ​លំដាប់​ទី​១១ មាន​៥ពិន្ទុ​ ក្នុង​តារាង​ប្រកួត​លីគ​កំពូល​នេះ​។

គ្រូ​បង្គោល​វ័យ​៣៦ឆ្នាំ​រូប​នេះ​មក​ដឹកនាំ​ Leipzig មិន​ទាន់​បាន​១ឆ្នាំ​ទេ​ ដោយ​ដឹកនាំ​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១ មក​ដល់​ថ្ងៃ​នេះ​ ដោយ​ដឹកនាំ​ប្រកួត​សរុប​៣៨ប្រកួត​ ឈ្នះ​២១ប្រកួត​ ស្មើ​៨ប្រកួត​ ចាញ់​៩ប្រកួត​ រក​ពាន​ឲ្យ​ក្លឹប​បាន​១ គឺ​ពាន​ German Cup ៕