គ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោនលោក Leonardo Vitorino បានជម្រុញទឹកចិត្តឲ្យកុមារទាំងអស់នៅកម្ពុជាត្រូវតែមានក្តីសង្ឃឹម ក្តីស្រមៃ និងមិនត្រូវបោះបង់ចោលការសិក្សាជាដាច់ខាត ។ លោកយល់ឃើញបែបនេះបន្ទាប់ពីលោកបានចូលរួមក្នុងសកម្មភាពសង្គមរបស់ក្លឹបកាលពីចុងខែតុលា នៅកោះស្តេច ពោលគឺក្រោយពីឃើញកុមារកម្ពុជានៅទីនោះមិនមានអ្វីគ្រប់គ្រាន់ក្នុងការរៀនសូត្រ និងនៅតែមានក្តីញញឹមនៅពេលដែលក្លឹបបាល់ទាត់ភ្នំពេញក្រោនទៅដល់ទីនោះ ។

photo of Leonardo Vitorino
គ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោនលោក Leonardo Vitorino

គ្រូបង្វឹកឈុតធំរូបនេះបាននិយាយថា៖ « ជីវិតរបស់ពួកគេគឺដូចខ្ញុំអញ្ចឹង គ្រួសាររបស់ខ្ញុំក្រខ្លាំងណាស់ ប៉ុន្តែក្តីសង្ឃឹម និងក្តីស្រមៃបានផ្លាស់ប្តូរជីវិតខ្ញុំ ហើយបាល់ទាត់ជាអ្វីដែលធ្វើឲ្យខ្ញុំផ្លាស់ប្តូរ ។ នៅពេលនេះអ្វីដែលខ្ញុំចង់និយាយទៅកាន់ពួកគេនោះគឺ អ្នកមិនត្រូវបោះបង់ចោលនោះទេ អ្នកត្រូវតែមានក្តីសង្ឃឹម អ្នកត្រូវតែមានក្តីស្រមៃ ប្រសិនបើអ្នកមានក្តីស្រមៃអ្នកអាចយល់ដឹងនូវអ្វីដែលខ្លួនចង់ធ្វើ ខ្ញុំគិតថាអ្នកត្រូវតែធ្វើការឲ្យបានច្រើនបន្ថែមទៀត ដូចជាខំធ្វើការហ្វឹកហាត់ឲ្យបានខ្លាំង ហើយអ្វីដែលសំខាន់ជាងនោះទៀតគឺការសិក្សា ប្រសិនបើពួកគេពួកគេមានការសិក្សានោះគេនឹងក្លាយជាមនុស្សប្រុសស្រីដែលល្អនៅពេលអនាគត » ។

photo of Leonardo Vitorino
គ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោនលោក Leonardo Vitorino

គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលលោក Leonardo បានចូលរួមក្នុងសកម្មភាពសង្គម ក៏ដូចជាធ្វើការចែករំលែកបទពិសោធនទាក់ទងទៅនឹងវិស័យបាល់ទាត់ទៅកាន់ក្មេងៗជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ៕